Yearendyearend1140x150

អាមេរិកនិងចិនបង្ហាញជំហរវិជ្ជមានចំពោះទំនាក់ទំនងប្រទេសទាំងពីរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និង លោក ស៊ី ជីនភីង (Xi Jin ping) ប្រធានាធិបតីចិន 

ចិន-អាមេរិក៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់ជំហរថា ចំពោះទំនាក់ទំនងអាមេរិកនិងចិនគឺចង់ឲ្យមានការប្រាស្រ័យទាក់ទងដោយស្មោះត្រង់។ ចំណែកលោក ស៊ី ជីនភីង (Xi Jin ping) ប្រធានាធិបតីចិនវិញក៏បានសន្យាថា នឹងធ្វើឲ្យទំនាក់ទំនងចិន-អាមេរិកប្រកបដោយភាពវិជ្ជមាន។

កិច្ចប្រជុំតាមវីដេអូរវាងលោក ស៊ី ជីនភីង និង លោក ចូ បៃដិន បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ(ម៉ោងនៅកម្ពុជា) តាមការគ្រោងទុក។

លោក បៃដិន បាននិយាយថា ការរក្សាទំនាក់ទំនងដោយបើកចំហ និងភាពស្មោះត្រង់ រវាងភាគីទាំងពីរ គឺពិតជាមានសារៈសំខាន់បំផុត។ លោកបន្តថា ប្រធានបទដែលលោកនិងលោកស៊ី ជីនភីង នឹងពិភាក្សារួមមាន បញ្ហាសិទ្ធិមនុស្ស និងបញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសហរដ្ឋអាមេរិកមានការយកចិត្តទុកដាក់បំផុត។

ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងមក បានបើកកិច្ចប្រជុំតាមប្រព័ន្ធទូរស័ព្ទចំនួន២លើក។ លោក បៃដិន សង្ឃឹមថាកិច្ចប្រជុំកំពូលលើកក្រោយនឹងត្រូវធ្វើឡើងក្នុងជំនួបផ្ទាល់ទល់មុខគ្នា។

ទន្ទឹមនឹងនេះ លោកស៊ី ជីនភីង បាននិយាយថា ប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងបញ្ហារួមគ្នាជាច្រើន ដែលតម្រូវប្រទេសទាំងពីរត្រូវតែពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

លោកស៊ី ជីនភីង ក៏បានបញ្ជាក់ដែរថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញទំនាក់ទំនងចិន-អាមេរិកឲ្យដើរក្នុងផ្លូវនិងទិសដៅដ៏វិជ្ជមាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង