Yearendyearend1140x150

ចិនកំពុងពិនិត្យបើកឱ្យនិស្សិតកម្ពុជាបានទៅសិក្សានៅចិនវិញក្នុងពេលឆាប់ៗនេះ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ខាងឆ្វេង៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបនៅថ្ងៃទី ១៥ វិច្ឆិកា ២០២១។រូបភាព៖ AKP

ភ្នំពេញ៖លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី ១៥ វិច្ឆិកានេះ បានប្រកាសផ្តល់អាហារូបករណ៍​ដល់និស្សិតកម្ពុជាបន្ថែមទៀតសម្រាប់ឆ្នាំ២០២២-២០២៣ ទៅសិក្សានៅប្រទេសចិន និង បានអះអាងថា ភាគីចិនកំពុងពិនិត្យបើកឱ្យនិស្សិតកម្ពុជាបានទៅសិក្សានៅចិនវិញ។

ការប្រកាសនេះ ធ្វើឡើងក្នុងពេលលោកបានជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី ១៥ វិច្ឆិកានេះ។

លោក លី ខឺឈាង បានថ្លែងថា ភាគីចិនកំពុងពិនិត្យ និង ពិចារណាមើលពីលទ្ធភាព ដើម្បីបើកឱ្យនិស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសចិនវិញក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ជំនួបពិភាក្សាការងាររវាងសម្តេច ហ៊ុន សែន និង លោក លី ខឺឈាង ធ្វើឡើងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៉ីជម្រៅ និងស្អិតរមួតថែមទៀត រវាងប្រទេសទាំង ២ ដែលជាមិត្តដែកថែបនឹងគ្នា។ក្នុងជំនួបនោះភាគីចិនបានប្រកាសគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី-អឺរ៉ុប និង ប្រធានអាស៊ាននៅពេលខាងមុខផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង