Yearendyearend1140x150

ក្រសួងមហាផ្ទៃដាក់ការសង្ស័យថា«អាវុធ៣៣ដើម»នៅស្រុក​ភ្នំព្រឹកអាចជាការជួញដូរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ 

ភ្នំពេញ៖សមត្ថកិច្ចខេត្តបាត់ដំបង នៅថ្ងៃទី ១២ វិច្ឆិកា បានរកឃើញអាវុធចំនួន៣៣ដើម ក្នុងចំការមៀនមួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ក្រសួងមហាផ្ទៃកម្ពុជា បានដាក់ការសង្ស័យថា អាវុធ​សង្គ្រាម​ចំនួន ៣៣ ដើមនេះ អាចជាការជួញដូរដើម្បីនាំទៅលក់នៅក្រៅប្រទេស។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រោយ​ប្រទះឃើញ​អាវុធចំនួន ៣៣ ដើមដែល​នៅមាន​គុណភាព​១០០%ក្នុងចំការមៀនមួយកន្លែង នៅស្រុកភ្នំព្រឹកមក សមត្ថកិច្ចខេត្តបាត់ដំបង បាននឹងកំពុងបើកការស្រាវជ្រាវរកមេខ្លោងនៅពីក្រោយនៃការបង្កប់អាវុធនេះ ហើយសមត្ថកិច្ចបានដាក់ការសង្ស័យថា អាវុធ​សង្គ្រាម​ចំនួន ៣៣ ដើមនេះ អាចជាការជួញដូរដើម្បីនាំទៅលក់នៅក្រៅប្រទេស។

បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អាជ្ញាធរកម្ពុជាបានដាក់ការសង្ស័យចំនួន៣ករណី គឺទី១ អាចជាការបង្កប់ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស អាចប្រទេសមីយ៉ាន់ម៉ា ទី២អាចជាការរៀបចំរបស់ក្រុមប្រឆាំង ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា និងទី៣ អាចជាការប្លន់ប្រដាប់អាវុធ។

តែយ៉ាងណាក្តី នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានដាក់ការសង្ស័យករណីទី១ច្រើនជាង ខណៈករណីទី ២ និងទី ៣ អាជ្ញាធរមានភាគរយតិច។

គួរបញ្ជាក់ថា នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា សមត្ថកិច្ចរកឃើញអាវុធចំនួន៣៣ដើម ក្នុងចំការមៀនមួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។អាវុធចំនួន៣៣ដើម ដែលសមត្ថកិច្ចរកឃើញនោះជាប្រភេទ AK ស្វ័យបត់៣០ដើម បង់៤០បង់ និង អាវុធ M79 ចំនួន០៣ដើម។

សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ឱ្យសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ចខេត្តបាត់ដំបង ស្រាវជ្រាវរុករកប្រភពបន្ថែមទៀត និងបន្តស្រាវជ្រាវរកមុខសញ្ញា។ពេលនេះសមត្ថកិច្ច បានយកអាវុធទាំងអស់មករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង