Yearendyearend1140x150

វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជិត ៨ ពាន់នាក់បន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជិត ៨ ពាន់នាក់បន្ថែម ប្រភពរូប៖ VN Express International

វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃកូវីដ១៩ ក្នុងស្រុកចំនួន ៨,១៦៣ ករណី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងទីក្រុងចំនួន ៥២ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ១,០២០,៥៨០ ករណី។

ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញ មានករណីឆ្លងចំនួន ៩៨៥ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ៦៩៥ ករណី និងទីក្រុង ដុងណៃ ចំនួន ៦៧៤ ករណី។

ខណៈចំនួនអ្នកស្លាប់ថ្មី ៦៤ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ២៣,០៨២ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង