Yearendyearend1140x150
Img 0571

រដ្ឋមន្ត្រីការបរទេសចិនជួបជាមួយបេសកជនអាស៊ានដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រដ្ឋមន្ត្រីចិនជួបជាមួយបេសកជនអាស៊ានដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ប្រភពរូប៖ ស៊ីស៊ីធីវិ

ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជួបជាមួយបេសកជនការទូតនៃបណ្តាប្រទេសអាស៊ានប្រចាំប្រទេសចិន កាលពីថ្ងៃអាទិត្យនៅទីក្រុងប៉េកាំង ដោយពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យផ្សេងៗ។ កិច្ចប្រជុំនេះ ធ្វើឡើងប៉ុន្មានថ្ងៃមុនកិច្ចប្រជុំកំពូលនាពេលខាងមុខស្តីពីការរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងការសន្ទនាចិន-អាស៊ាន។

លោក វ៉ាង បាននិយាយថា ប្រទេសចិន ជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងដ៏គួរឱ្យទុកចិត្តបំផុតនៃបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងតែងតែគាំទ្រការកសាងសហគមន៍អាស៊ាន និងជំហរស្នូលរបស់អាស៊ានក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់។ លោកបន្តថា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺ COVID-19 ប្រធានាធិបតីចិន លោក Xi Jinping បានរក្សាទំនាក់ទំនងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកជាមួយមេដឹកនាំអាស៊ាន ដើម្បីពង្រឹង និងពង្រឹកកិច្ចសហប្រតិបត្តិការមិត្តភាពទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។

លោក វ៉ាង បានបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈចូលរួមជាមួយបណ្តាប្រទេសសមាជិកអាស៊ានក្នុងការបើកដំណើរការកំណែ 3.0 តំបន់ពាណិជ្ជកម្មសេរីចិន-AESAN ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល និងសេដ្ឋកិច្ចបៃតង ពិភាក្សាអំពីគោលនយោបាយថ្មី ដើម្បីលើកកម្ពស់សេរីភាវូបនីយកម្ម និងការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគ ការអនុវត្តយ៉ាងពេញលេញភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់។

ដោយកត់សម្គាល់ថានៅឆ្នាំក្រោយគឺជាខួបលើកទី 20 នៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) លោក វ៉ាង បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងឆ្លៀតយកឱកាសនេះដើម្បីជំរុញការពិគ្រោះយោបល់លើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង។ ដោយឈរលើមូលដ្ឋាននៃការអនុវត្តយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពនៃ DOC រួមគ្នារក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង និងស្វែងរកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

បេសកជននៃបណ្តាប្រទេសអាស៊ាន បាននិយាយថា ពួកគេមានទំនុកចិត្តពេញទំហឹងចំពោះការរីកចម្រើននាពេលអនាគតរបស់ប្រទេសចិន ទន្ទឹមនឹងនោះការសាទរចំពោះសំណើរបស់ចិនអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលបានដាក់ចេញក្នុងសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ព្រោះវានឹងពន្លឿនសកម្មភាពសម្រាប់របៀបវារៈឆ្នាំ ២០៣០ និងសម្រេចបាននូវវិបុលភាពរួម។

កិច្ចប្រជុំកំពូលរំលឹកខួបនេះ នឹងកំណត់ទិសដៅនៃទំនាក់ទំនងរវាងភាគីទាំងពីរសម្រាប់រយៈពេល ៣០ ឆ្នាំខាងមុខ ហើយប្រទេសចិននឹងយកកិច្ចប្រជុំកំពូលនេះ ជាឱកាសមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានបន្ថែមទៀតលើវិស័យដូចជា ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ការពារស្ថិរភាព និងវិបុលភាពក្នុងតំបន់ ការពន្លឿនសមាហរណកម្មក្នុងតំបន់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ច ការអនុវត្តពហុភាគីនិយម និងតំបន់បើកចំហ ដើម្បីឆ្ពោះទៅរកការពង្រឹងសហគមន៍ចិន-អាស៊ាន ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង