Yearendyearend1140x150

ហេតុអ្វីបានជាកិច្ចព្រមព្រៀង RCEPមានសារសំខាន់?

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ពេលថ្មីៗ​កន្លងទៅនេះ​ កិច្ចព្រមព្រៀង ​RCEP ​ដែលបាន​ចុះហត្ថលេខា​មិនដល់មួយឆ្នាំជិត​នឹងចូលជា​ធរមាន ។កិច្ចព្រមព្រៀងនេះ​បូករួមទាំង​ប្រទេសចិន​ ជប៉ុន និង​កូរ៉េខាងត្បូង​ដែលជាតួអង្គ​សេដ្ឋកិច្ច​សំខាន់ចំនួនបី​លើ​ទូទាំង​ពិភពលោក​ ប្រទេស​អូស្ត្រាលី និង​នូវែលហ្សេឡង់​ដែលជា​រដ្ឋសមាជិក​ចំនួនពីរនៃសម្ព័ន្ធ ​Five ​Eyes​ ​Alliance ​ព្រមទាំង​ប្រទេសអាស៊ាន​ដែលបានបង្កើត​តំបន់ពាណិជ្ជកម្ម​សេរីមុនគេបង្អស់​នៅអា​ស៊ី​។​កិច្ចព្រមព្រៀងនេះ​នឹងធ្វើឱ្យ​ប្រទេសទាំងពីរ​ចិន និងជប៉ុន​បង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​សេរីជាលើក​ដំបូង ​ហើយក៏នឹង​នាំឱ្យការធ្វើ​សមាហរណកម្ម​អាស៊ីមាន​ភាពកាន់តែ​ស៊ីជម្រៅថែម​មួយកម្រិត​ទៀតផងដែរ ។

មុនពេលដែល​កិច្ចព្រមព្រៀង​ RCEP ​ចូលជាធរមាន ​នៅទូទាំង​ពិភពលោក​បានមាន​កិច្ចព្រមព្រៀង ​ពាណិជ្ជកម្ម​សេរីទ្វេភាគីនិង​ពហុភាគីចំនួន​ជាង៣០០​ច្បាប់រួចហើយ។ ក្នុងនាម​ជាតំបន់​ពាណិជ្ជកម្ម​សេរីធំ​បំផុតលើ​ទូទាំងពិភពលោក ​រដ្ឋសមាជិកនៃ​កិច្ចព្រមព្រៀង ​RCEP មាន​ចំនួនប្រជាជន​ច្រើនបំផុត ​បរិមាណ​សរុបនៃ​ផលិតផល​ក្នុងស្រុកសរុប​ច្រើនបំផុត ​ទំហំពាណិជ្ជកម្ម​ធំបំផុតនិង​ការទាក់ទាញ​ការវិនិយោគទុន​បរទេសច្រើន​បំផុត ។

ប្រសិនបើ​ពិពណ៌នាថា​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជាផ្លូវធំៗ ​ហើយរដ្ឋសមាជិក​នានាសុទ្ធតែរីក​ចម្រើនទៅ​មុខតាមផ្លូវនេះ ​នោះ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីក្នុងតំបន់​គឺហាក់ដូចជា​គន្លងរហ័ស​លើផ្លូវ​ធំនេះ ​ពោលគឺ​មានភាពរស់រវើក​កាន់តែខ្ពស់​ ហើយ​លំហសម្រាប់​រដ្ឋសមាជិក​ក្នុងតំបន់​សម្រេច​ពន្ធគយ​ទាប​និងពន្ធគយ​សូន្យក៏​កាន់តែធំដែរ​ ។បន្ទាប់ពី​កិច្ចព្រមព្រៀង​ RCEP ​ចូលជា​ធរមាន ​បម្រែបម្រួលដ៏​សំខាន់​បំផុតមួយគឺ​ ទំនិញ៩០ភាគ​រយរវាង​រដ្ឋជាសមាជិក​ដែលត្រូវ​បញ្ជាក់និង​ឱ្យ​សច្ចាប័នរួច​នឹងសម្រេច​បាន​នូវពន្ធគយ​សូន្យនៅ​ទីបំផុត ។​ ដល់ឆ្នាំ២០៣៥​ សុខុមាលភាព​ផ្នែកសេដ្ឋកិច្ច​ក្នុងតំបន់នឹង​កើនឡើង១​សែន៦​ម៉ឺន២ពាន់៨​រយលាន​ដុល្លារអាមេរិក​ដោយសារ​កិច្ចព្រមព្រៀងនេះ ។

គោលបំណង​នៃកិច្ចសហប្រតិបត្តិការ ​គឺដើម្បីសម្រេច​បាននូវភាព​ឈ្នះ-ឈ្នះ។​ប្រឈមមុខ​នឹងពិភពលោក​ដែលប្រកប​ដោយ​ភាពមិនប្រាកដ​ប្រជា ​កិច្ចព្រមព្រៀង ​RCEP នឹង​ផ្តល់លទ្ធភាពយ៉ាង​ប្រាកដប្រជា​ ។​ ប្រឈមមុខនឹង​បម្រែបម្រួល​ប្រទេសនីមួយៗ​មិនថាធំឬតូច​ មនុស្ស​គ្រប់រូបមិនថា​ខ្លាំងឬ​ខ្សោយ​ សុទ្ធ​តែនឹង​ក្លាយជា​អ្នកទទួល​ផលប្រយោជន៍ ៕ អត្ថបទ៖ Yuyuantantian

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង