Yearendyearend1140x150

ក្រុមហ៊ុនអង្គរអ៊ែរ៖ ជនជាតិ​ចិន​ម្នាក់​ក្នុង​ចំណោម​ជាង​១០០​នាក់ ចាកចេញពីកម្ពុជាផ្ទុកកូវីដ១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ ៖ អ្នកដំណើរជនជាតិចិនម្នាក់ក្នុងចំណោមជាង១០០នាក់ បានចាកចេញពីរាជធានីភ្នំពេញតាមជើងហោះហើរK6668របស់ក្រុមហ៊ុនអាកាសចរណ៍K6 នៅថ្ងៃទី២២ ខែមេសាទៅកាន់ខេត្តក្វាងចូវ ហើយបានរកឃើញថាមានផ្ទុកវីរុសកូវីដ១៩នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។នេះបើយោងតាមលិខិនរបស់ក្រុមហ៊ុនCambodia Angkor AIR ផ្ញើជូនអាកាសចរណ៍សុីវិល។

យោងតាមលិខិតដដែលបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ជើងហោះហើរK6668របស់ក្រុមហ៊ុនអាកាសចរណ៍K6 បានហោះហើរចេញពីភ្នំពេញ ទៅកាន់ខេត្តក្វាងចូវ ប្រទេសចិន ជាមួយនឹងអ្នកដំណើរសរុបចំនួន១៣៨នាក់។ ប៉ុន្តែរហូតមកដល់ថ្ងៃម្សិលមិញនេះ អ្នកគ្រប់គ្រងស្ថានីយK6បានឲ្យដឹងថា មានអ្នកដំណើរជនជាតិចិនម្នាក់ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ ដោយបានហោះហើរតាមជើងហោះហើរខាងលើ។

ខណៈពេលនេះ ក្រុមហ៊ុន K6 កំពុងតែធ្វើចត្តាឡឺស័ក រយៈពេល ១៤ ថ្ងៃ ចំពោះក្រុមការងារហោះហើរទាំងអស់នៅក្នុងជើង ហោះហើរ K6668, បុគ្គលិកនៅលើដីចំនួន ៣ នាក់ និងវិស្វករផ្នែកយន្តហោះម្នាក់។ ចំណែក យន្តហោះដែលដឹកអ្នកដំណើរនោះត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍គណៈកម្មាការសុខភាពក្រុងក្វាងចូវប្រទេសចិន ក៏បានបញ្ជាក់ថា បុរសជនជាតិចិនអាយុ៤១ឆ្នាំម្នាក់ដែលធ្វើដំណើរពីប្រទេសកម្ពុជាទៅដល់ប្រទេសចិន គឺត្រូវបានរកឃើញវិជ្ជមានកូវិដ-១៩។បច្ចុប្បន្ន បុរសជនជាតិចិនអាយុ៤១ឆ្នាំ រូបនេះកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ហើយគាត់ជាអ្នកខេត្តជាំងស៊ីប្រទេសចិន ហើយរស់នៅជាប្រចាំក្នុងទីក្រុងសាំងយ៉ាវខេត្តក្វាងស៊ី គាត់គឺជាអ្នកជំនួញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង