Yearendyearend1140x150

ចិនប្រកាសប្រឆាំងការដាក់«ទណ្ឌកម្មរបស់អាម៉េរិក»មកលើកម្ពុជាដោយឯកតោភាគី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Wang Wen bin អ្នកនាំពាក្យក្រសួងការបរទេសចិន 

ភ្នំពេញ៖ ក្រសួងការបរទេសចិន កាលពីថ្ងៃទី ១១ វិច្ឆិកា បានចេញមុខប្រកាសប្រឆាំងការដាក់ទណ្ឌកម្មឯកតោភាគី របស់អាម៉េរិកមកលើមន្ត្រីយោធាជាន់ខ្ពស់នៃប្រទេសកម្ពុជា ហើយចាត់ទុកថា ជាការប្រើប្រាស់អំណាចយុត្តាធិការហួសព្រំដែនរបស់សហរដ្ឋអាម៉េរិក។

លោក Wang Wen bin អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយបានបញ្ជាក់ថា៖ ប្រទេសចិនតែងតែប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាម៉េរិកនិងអ្វីដែលហៅថាអំណាចយុត្តាធិការហួសព្រំដែនរបស់សហរដ្ឋអាម៉េរិក ។ប្រទេសចិនក៏ប្រឆាំងនឹងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងៗរបស់សហរដ្ឋអាម៉េរិក។

បើតាម លោក Wang Wen bin ក្នុងនាមជាប្រទេសជិតខាងដែលមានមិត្តភាពជាប្រពៃណីល្អ ប្រទេសចិន និងកម្ពុជាតែងតែសហការយ៉ាងសកម្មលើគ្រប់វិស័យទាំងអស់ ដោយប្រទេសទាំង២ បានប្រកាន់យកនូវគោលគំនិតនៃការបើកចំហ បៃតង និងភាពស្អាតស្អំ ដើម្បីរួមគ្នាកសាងហេដ្ធារចនាសម្ព័ន្ធនៃគោលនយោបាយ “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” ប្រកបដោយគុណភាពខ្ពស់ មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងពីរ ក៏បានរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។

លោកបន្តថា៖“ កិច្ចសហប្រតិបត្តិការស្មើភាពនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសចិននិងកម្ពុជា គឺមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីកម្លាំងខាងក្រៅឡើយ”។

គួរបញ្ជាក់ថា ក្រសួងការបរទេសអាម៉េរិកនៅថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០២១ បានប្រកាសដាក់ទណ្ឌកម្មលើមន្រ្តីយោធាជាន់ខ្ពស់កម្ពុជា២រូបបន្ថែមទៀត គឺនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្ដមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា។ អាមេរិកបានសម្រេចមិនអនុញ្ញាតឱ្យពួកគេទាំង២ចូលក្នុងទឹកដីអាមេរិកឡើយ។ មូលហេតុ គឺអាម៉េរិកចោទប្រកាន់ពួកគេថា បានប្រព្រឹត្តអំពើពុករលួយនៅឯមូលដ្ឋានកងទ័ពជើងទឹករាម។

តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធយ៉ាងដាច់អហង្ការចំពោះការទណ្ឌកម្មរបស់អាម៉េរិក មកលើយោធាជាន់ខ្ពស់២រូប ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង