Yearendyearend1140x150
Img 0571

សម្តេច ហ៊ុន សែន៖«មង្គលការ»អនុញ្ញាតឱ្យមានភ្ញៀវរហូតដល់១០០០នាក់ តែត្រូវរក្សាគម្លាតតាមតុនិងរៀបចំតាមទីតាំង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍បានពី ៥០០នាក់ ទៅ៧០០នាក់ ឬក៏ ១០០០នាក់ ប៉ុន្តែត្រូវតែធានាចាំបាច់នូវការរក្សាគម្លាតទៅតាមតុ ដែលត្រូវបានរៀបចំតាមទីតាំង ទៅតាមវិធានការរបស់ក្រសួងសុខាភិបាល។ នេះបើតាមការថ្លែងសារពិសេសរបស់សម្តេចនាយករដ្ឋមន្រ្តីនៅថ្ងៃទី១២វិច្ឆិកានេះ។

សម្តេច ហ៊ុន សែន បានថ្លែងថា ម្ចាស់កម្មវិធីអញ្ចើញភ្ញៀវតិច ឬច្រើនគឺអាស្រ័យទៅលើទំហំនៃទីកន្លែង ហើយក៏ត្រូវកំណត់អ្នកចូលរួមពិធីអាពាហ៍ពិពាហ៍ អញ្ជើញតែភ្ញៀវដែលបានចាក់វ៉ាក់សាំងបានពីរដូស។ ក្នុងករណីអ្នកដែលមិនបានចាក់ដោយសារការហាមឃាត់របស់គ្រូពេទ្យមិនមែនជាបញ្ហានោះទេ ប៉ុន្តែចំពោះអ្នកដែលគេចវេស មិនគួរគប្បីលើកទឹកចិត្តឲ្យអញ្ជើញមកចូលរួមនៅក្នុងពិធីអាពាហ៍ពិពាហ៍នោះទេ ដែលអាចជាភ្នាក់ងារចម្លងមេរោគកូវីដ-១៩។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង