Yearendyearend1140x150

ចិនបានបញ្ចប់សម័យប្រជុំពេញអង្គលើកទី៦ដោយអនុម័តដំណោះស្រាយសំខាន់ៗ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) ទី 19 បានបញ្ចប់សម័យប្រជុំពេញអង្គលើកទី 6 ប្រភពរូប៖ CCTV Plus 

ចិន៖ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) ទី 19 បានបញ្ចប់សម័យប្រជុំពេញអង្គលើកទី 6 របស់ខ្លួននៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ ដោយអនុម័តដំណោះស្រាយស្តីពីសមិទ្ធិផលសំខាន់ៗ និងបទពិសោធន៍ជាប្រវត្តិសាស្ត្រនៃការខិតខំប្រឹងប្រែង 100 ឆ្នាំរបស់បក្ស និងសម្រេចរៀបចំសមាជជាតិលើកទី 20 នៅឆមាសទីពីរនៃ ឆ្នាំ 2022។

យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយភ្លាមៗ បន្ទាប់ពីការបិទសម័យប្រជុំរយៈពេលបួនថ្ងៃ លោក ស៊ី ជីនភីង (Xi Jinping) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីសចិន បានផ្តល់របាយការណ៍ការងារក្នុងនាមការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស និងបានធ្វើសេចក្តីពន្យល់អំពីសេចក្តីព្រាងដំណោះស្រាយនៅសម័យប្រជុំពេញអង្គ។

យោងតាមសេចក្តីថ្លែងការណ៍ ការពិនិត្យឡើងវិញនូវសមិទ្ធិផលសំខាន់ៗ និងបទពិសោធន៍ប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តចិនក្នុងសតវត្សកន្លងមកគឺជាការចាំបាច់ ក្នុងគោលបំណងចាប់ផ្តើមដំណើរថ្មីដើម្បីកសាងប្រទេសសង្គមនិយមទំនើបគ្រប់ទិដ្ឋភាព ក្នុងបរិបទប្រវត្តិសាស្ត្រនៃសករាជរបស់បក្ស និងលើកតម្កើង និងអភិវឌ្ឍសង្គមនិយមជាមួយលក្ខណៈចិនក្នុងយុគសម័យថ្មី។ វាចាំបាច់ក្នុងគោលបំណងជំរុញកំណែទម្រង់ខ្លួនឯងរបស់បក្ស កសាងកម្លាំងប្រយុទ្ធ ពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងហានិភ័យ និងបញ្ហាប្រឈម និងរក្សាបាននូវភាពរឹងមាំ ក្នុងគោលបំណងបង្រួបបង្រួម និងដឹកនាំប្រជាជនក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវក្តីសុបិនរបស់ជនជាតិចិនក្នុងការស្តារជាតិឡើងវិញ។

យោងតាមសេចក្តីថ្លែងការណ៍ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 1921 គណបក្សបានស្វែងរកសុភមង្គលសម្រាប់ប្រជាជនចិន និងការធ្វើឱ្យមានភាពរស់រវើកឡើងវិញសម្រាប់ប្រជាជាតិចិន បេសកកម្មរបស់ខ្លួន។ កិច្ចខិតខំប្រឹងប្រែងរបស់បក្ស និងប្រជាជនក្នុងសតវត្សកន្លងមកនេះ តំណាងឱ្យជំពូកដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនៃប្រជាជាតិចិន។

សមាជិកសរុបចំនួន 197 នាក់ និងសមាជិកជំនួស 151 នៃគណៈកម្មាធិការមជ្ឈិមបានចូលរួមសម័យប្រជុំនេះ។ គណៈកម្មាធិការមជ្ឈិមបានសម្រេចចិត្តក្នុងសម័យប្រជុំថា CPC នឹងរៀបចំសមាជជាតិលើកទី 20 របស់ខ្លួននៅទីក្រុងប៉េកាំងក្នុងឆមាសទីពីរនៃឆ្នាំ 2022 ហើយបានបញ្ជាក់ថា សមាជនេះនឹងត្រូវធ្វើឡើងនៅពេលដ៏សំខាន់មួយនៅពេលដែលបក្សបានចាប់ផ្តើមដំណើរថ្មីមួយក្នុងការកសាងប្រទេសសង្គមនិយមទំនើបគ្រប់បែបយ៉ាង និងដើម្បីសម្រេចបាននូវគោលដៅមួយសតវត្សទី 2 នឹងក្លាយជាកិច្ចប្រជុំដ៏សំខាន់មួយខាងនយោបាយសម្រាប់ទាំងបក្សនិងប្រទេសចិន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង