Yearendyearend1140x150

អ៊ុយក្រែននឹងពង្រាយទ័ព៨៥០០នាក់ដើម្បីការពារព្រំដែនពីជនភៀសខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ៊ុយក្រែននឹងពង្រាយទ័ព៨៥០០នាក់ដើម្បីការពារព្រំដែនពីជនភៀសខ្លួន ប្រភពរូប៖ menafn

អ៊ុយក្រែន៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែននឹងដាក់ពង្រាយទាហាន និងប៉ូលីស ៨.៥០០ នាក់ផ្សេងទៀត និងឧទ្ធម្ភាគចក្រ ១៥ គ្រឿង ដើម្បីការពារព្រំដែនរបស់ខ្លួនជាមួយបេឡារុស្ស ក្នុងគោលបំណងការពារការប៉ុនប៉ង ដែលអាចកើតមានដោយជនចំណាកស្រុកដើម្បីរំលោភព្រំដែន។

សហភាពអឺរ៉ុបបានចោទប្រកាន់ប្រទេសបេឡារុស្ស ពីការលើកទឹកចិត្តជនចំណាកស្រុកឱ្យចូលមកទឹកដីរបស់ខ្លួន បន្ទាប់មកបានរុញច្រានពួកគេរាប់ពាន់នាក់ឱ្យឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញ និងរដ្ឋសហភាពអឺរ៉ុបផ្សេងទៀត ក្នុងការសងសឹកចំពោះទណ្ឌកម្ម ដែលបានដាក់លើទីក្រុង Minsk ។

អ៊ុយក្រែន មិនមែនជាសមាជិកសហភាពអឺរ៉ុប តែបានប្រុងប្រយ័ត្នចំពោះការក្លាយជាជួរមុខមួយទៀតក្នុងវិបត្តិជនចំណាកស្រុកនេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Denys Monastyrskiy បាននិយាយថា កងកម្លាំងថ្មីនឹងរួមបញ្ចូលទាហានឆ្មាំព្រំដែនចំនួន ៣,០០០ នាក់ ទាហានឆ្មាំជាតិចំនួន ៣,៥០០ នាក់ និងមន្ត្រីប៉ូលីសចំនួន ២,០០០ នាក់ផងដែរ។

លោកបន្តថា ក្រុមអាកាសចរណ៍ពីក្រសួងមហាផ្ទៃក៏នឹងបំពេញកាតព្វកិច្ចជាពិសេសផងដែរ រួមមាន ឧទ្ធម្ភាគចក្រចំនួន ១៥ គ្រឿង ដែលនឹងធានាការចល័តហើយប្រសិនបើចាំបាច់នឹងផ្ទេរកងកម្លាំងបន្ថែមទភទៅព្រំដែន។

លោក Monastyrskiy បានបញ្ជាក់ថា សកម្មភាពចុងក្រោយបំផុតនឹងរារាំងជនចំណាកស្រុកមិនឱ្យចូលអ៊ុយក្រែន ប៉ុន្តែអតីតសាធារណរដ្ឋសូវៀតចាំបាច់ត្រូវរៀបចំឡើងវិញនូវព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាងរុស្ស៊ី និងបេឡារុស្ស ដើម្បីជៀសវាងបញ្ហាស្រដៀងគ្នានាពេលអនាគត៕

អ៊ុយក្រែននឹងពង្រាយទ័ព៨៥០០នាក់ដើម្បីការពារព្រំដែនពីជនភៀសខ្លួន ប្រភពរូប៖ Ukrinform


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង