Cct850x100 1
1800px x h300px kh

អ្នកនយោបាយអាឡឺម៉ង់ស្នើឲ្យEUប្រើប្រាស់អ៊ុយក្រែនក្នុងការដោះស្រាយបញ្ហាជនភៀសខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ្នកនយោបាយអាឡឺម៉ង់ស្នើឲ្យEUប្រើប្រាស់អ៊ុយក្រែនក្នុងការដោះស្រាយបញ្ហាជនភៀសខ្លួន ប្រភពរូប៖ ស៊ីនហួរ

EU៖ សហភាពអឺរ៉ុបអាចស្នើឱ្យអ៊ុយក្រែន បើកទ្វារទទួលជនភៀសខ្លួនរាប់ពាន់នាក់ ដែលជាប់គាំងក្នុងប្រទេសបេឡារុស្ស ហើយមានបំណងចង់ចូលទៅក្នុងប្រទេសនេះ។ នេះបើតាមអ្នកនាំពាក្យគណបក្សដែលឈ្នះការបោះឆ្នោតអាល្លឺម៉ង់បានស្នើសុំ។

គំនិតដ៏អង់អាចនេះ ត្រូវបានធ្វើឡើងនៅថ្ងៃពុធ ដោយលោក Nils Schmid អ្នកនាំពាក្យកិច្ចការបរទេសសម្រាប់សង្គមប្រជាធិបតេយ្យ (SPD) ដែលជាកម្លាំងនយោបាយទទួលបានសម្លេងភាគច្រើននៅក្នុងការបោះឆ្នោតសកលកាលពីខែកញ្ញា ហើយត្រូវបានគេរំពឹងថា នឹងដឹកនាំរដ្ឋាភិបាលចម្រុះថ្មីរបស់ប្រទេសអាល្លឺម៉ង់។

លោក Nils Schmid បាននិយាយថា ប្រទេសប៉ូឡូញគួរតែអនុញ្ញាតឱ្យអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលកំពុងជាប់គាំងនៅព្រំដែនរបស់ខ្លួនជាមួយបេឡារុស្ស ។ អ្នកនយោបាយអាល្លឺម៉ង់រូបនេះ បានលើកឡើងថា «សហភាពអឺរ៉ុបគួរតែប្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនដែលអាច «នឹងត្រូវបានដំណើរការនៅព្រំដែនផ្សេង ឬអាចជាប្រទេសទីបី»។

មន្ត្រី SPD បាននិយាយបន្តទៀតថា ក្នុងចំណោមជម្រើស ដែលកំពុងពិចារណាជាមួយប្រទេសជិតខាងដូចជា អ៊ុយក្រែន ដូច្នេះជនចំណាកស្រុកអាចត្រូវបានស្នាក់នៅបណ្ដោះអាសន្ន និងដំណើរការនៅទីនោះ។ ខណៈផែនការដំបូង គឺអនុញ្ញាតឱ្យប្រជាជនចូលប្រទេសប៉ូឡូញសិនក្នុង «របៀបគ្រប់គ្រង»ហើយបន្ទាប់មកផ្លាស់ប្តូរទីតាំងពួកគេទៅកាន់ប្រទេសក្រៅសហភាពអឺរ៉ុប។

ស្ថានការណ៍នៅព្រំដែនប៉ូឡូញ-បេឡារុស្សបា នឈានដល់ចំណុចក្តៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលមានជនចំណាកស្រុករហូតដល់ 4,000 នាក់ ដែលភាគច្រើនមកពីអ៊ីរ៉ាក់ ស៊ីរី អ៊ីរ៉ង់ និងអាហ្វហ្គានីស្ថាន កំពុងព្យាយាមចូលប្រទេសប៉ូឡូញតាមច្រកព្រំដែន។ ទាហាន និង ឆ្មាំព្រំដែន ត្រូវបានឆ្លើយតបយ៉ាងខ្លាំងចំពោះការសម្រុកចូលរបស់ជនភៀសខ្លួន ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងមានការប្រើកម្លាំងផងដែរ។

អង្គការលើកលែងទោសអន្តរជាតិ UNHCR និងក្រុមសិទ្ធិមនុស្សផ្សេងទៀតបានចោទប្រកាន់ទីក្រុង Warsaw ថា បានរំលោភលើច្បាប់អឺរ៉ុប និងអន្តរជាតិស្តីពីការធ្វើចំណាកស្រុក។ ពួកគេប្រកែកថា ជនចំណាកស្រុកមានសិទ្ធិទទួលបានពាក្យសុំសិទ្ធិជ្រកកោនរបស់ពួកគេ ដែលត្រូវបានវាយតម្លៃនៅក្នុងសហភាពអឺរ៉ុប ហើយថាក្នុងពេលជាមួយគ្នានេះ ពួកគេគួរតែស្នាក់នៅក្នុងកន្លែងស្នាក់នៅសមរម្យ ផ្ទុយពីតង់ដែលគ្មានទឹកប្រើប្រាស់ ដែលពួកគេត្រូវរស់នៅនាពេលបច្ចុប្បន្ន។ ខណៈមនុស្សជាច្រើននាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ក្នុងជំរុំនេះ៕

Khcct banner

អត្ថបទទាក់ទង