Yearendyearend1140x150
Img 0571

ក្រសួងសុខាភិបាល៖បម្រាមការពារកូវីដនៅតែបន្ត ទោះមានអ្នកជាសះស្បើយច្រើនក៏ដោយ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល។

ភ្នំពេញ៖ គិតមកដល់ថ្ងៃនេះ គឺមានរយៈពេល១៣ថ្ងៃហើយ ដែលកម្ពុជាមិនមានករណីឆ្លងកូវីដថ្មី។ នេះជាហេតុធ្វើឱ្យពលរដ្ឋមួយចំនួនចេញពីផ្ទះមកបន្តការប្រកបមុខរបរតាមធម្មតាវិញ។ ប៉ុន្តែបើទោះបីជាស្ថានមានភាពធូរស្រាល ក្រសួងសុខាភបាលនៅតែបន្តដាក់បម្រាមនៃការការពារខ្លួនជាធម្មតា ដោយក្រសួងបញ្ជាក់ថាស្ថានភាពកូវីដនៅតែមានភាំពផុយស្រួយ ដែលទាមទារឱ្យពលរដ្ឋកម្ពុជាគ្រប់រូបការពារជាចាំបាច់។ 

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាន៍ថា ទោះបីជាប្រទេសកម្ពុជាមិនមានការរកឃើញនូវករណីអ្នកឆ្លងកូវីដ-១៩បន្ថែមទៀត ហើយអ្នកជំងឺក៏មានការជាសះស្បើយពីកូវីដច្រើនក៏ពិតមែន ក៏ប៉ុន្តែវិធានការឬបម្រាមនៃការការពារខ្លួននៅតែបន្តអនុវត្តន៍ ព្រោះយើងក្រឡេកឃើញថា នូវបណ្តាប្រទេសនានាជុំវិញពិភពលោក ស្ថានភាពនៃជំងឺនេះនៅតែបន្តការវាយលុកនៅឡើយទេ។

បើតាមលោកជំទាវ បើប្រជាពលរដ្ឋ ឬសា្ថប័នានាគ្រប់កម្រិត គ្រប់ប្រភេទ មិនអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេច ហ៊ុន សែន ដែលបានដាក់ឱ្យអនុវត្តន៍កន្លងមក នោះស្ថានភាពនៃជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជានឹងអាចមានការវាយលុកពីវីរុសនេះឡើងវិញ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាមានចំនួនអ្នកឆ្លងកូវីដ១៩ សរុបចំនួន១២២នាក់ និងអ្នកព្យាបាលជាសះស្បើយមានចំនួន១១៧នាក់។ គិតមកដល់ថ្ងៃនេះ គឺមានរយៈពេល១៣ថ្ងៃហើយ ដែលកម្ពុជាមិនមានករណីឆ្លងកូវីដថ្មី។ នេះជាហេតុធ្វើឱ្យពលរដ្ឋមួយចំនួនចេញពីផ្ទះមកបន្តការប្រកបមុខរបរតាមធម្មតាវិញ។

តែយ៉ាងណា ក្រសួងសុខាភិបាលបានបញ្ជាក់ថា«យើងអាចភ្លេចវីរុសកូវីដ១៩ តែវីរុសកូវីដ១៩មិនភ្លេចយើងទេ» ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូបត្រូវតែចងចាំ។ ហើយក្រសួង បានអំពាវនាវដល់សារធារណជនទាំងអស់ឱ្យនៅតែបន្តមានស្មារតីខ្ពស់ក្នុងការការពារខ្លួនប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង