Yearendyearend1140x150

រដ្ឋបាលខេត្តសៀមរាបរឹតបន្តឹងលើអាជីវកម្មសេវាកម្សាន្តបៀរហ្កាឌិនមុននឹងដំណើរការឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប (រូបភាព៖ ក្រសួងទេសចរណ៍) 

សៀមរាប៖ បន្ទាប់ពីក្រសួងទេសចរណ៍ បានប្រកាសឱ្យអាជីវកម្មបៀរហ្កាឌិននៅទូទាំងប្រទេសបើកដំណើរការឡើងវិញ រដ្ឋបាលខេត្តសៀមរាបបានរឹតបន្តឹងលើអាជីវកម្មសេវាកម្សាន្តបៀរហ្កាឌិន ដោយបានរផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន ដល់ម្ចាស់អាជីវកម្មបៀរហ្គាឌិន នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងធានាបាននូវសន្តិសុខ សុវត្ថិភាពភ្ញៀវ និងទីតាំងគោលដៅអាជីវកម្មសុវត្ថិភាព។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា អាជីវកម្មសេវាកម្សាន្តបៀរហ្កាឌិន គឺជាសេវាកម្មទេសចរណ៍មួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅពេលរាត្រី នៅតាមតំបន់ទេសចរណ៏សៀមរាប-អង្គរ។

លោកបន្តថា ការបើកនេះជាការឆ្លើយតបទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ក្នុងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ជំរុញនិងលើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិ និងសហគមន៍អេកូទេសចរណ៍ ដែលជាកត្តាជំរុញចរន្តសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមូលដ្ឋាន មូលដ្ឋានអាជីវកម្ម និងកំណើនសេដ្ឋកិច្ចជាតិ និងការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាព សំដៅចូលរួមស្តារ និងលើកស្ទួយសកម្មភាពសេដ្ឋកិច្ច-សង្គមស្របតាមគន្លងប្រក្រតីភាពថ្មី។

លោកបន្ថែមថា ទន្ទឹមនឹងការបើកដំណើរការអាជីវកម្មបៀរហ្កាឌិនឡើងវិញ ការដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិននេះ នឹងក្លាយជាកត្តាចម្បងដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពភ្ញៀវជាតិ-អន្តរជាតិ ក្នុងការប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការលើកកម្ពស់សេវាកម្មទេសចរណ៍ខេត្តសៀមរាប និងធានាបាននូវអាជីវកម្មបៀរហ្កាឌិន ជាកន្លែងអាជីវកម្មមួយដែលមានសុវត្ថិភាពចំពោះភ្ញៀវទេសចរ ។

ដើម្បីឱ្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ប្រកបដោយប្រសិទ្ធភាព លោកអភិបាលរងខេត្តស្នើសុំឱ្យមន្ទីរទេសចរណ៍ខេត្តសៀមរាប និងក្រុមការងារត្រួតពិនិត្យតាមដានការអនុវត្តវិធានសុវត្តិភាពទេសចរណ៍ខេត្តសៀមរាប ដើម្បីរៀបចំឯកសារស្នើសុំច្បាប់អាជិវកម្មបៀរហ្គាឌិននិងវាយតម្លៃការអនុវត្តនិតីវិធីស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ដំណើរការអាជីវកម្មបៀរហ្គាឌិន ឱ្យស្របនឹងលក្ខខណ្ឌតម្រូវ ដែលបានកំណត់នៅក្នុងវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន ត្រូវរៀបចំការបណ្តុះបណ្តាលអំពីវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន ដល់ម្ចាស់ និងអ្នកគ្រប់គ្រង បុគ្គលិកបម្រើការងារនៅក្នុងអាជីវកម្មបៀរហ្គាឌិន ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង