Cct850x100 1
1800px x h300px kh

Pfizerស្វែងរកការយល់ព្រមពីអាមេរិកដើម្បីចាក់វ៉ាក់សាំងដូសជំរុញដល់មនុស្សពេញវ័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
Pfizerស្វែងរកការយល់ព្រមពីអាមេរិកដើម្បីចាក់វ៉ាក់សាំងដូសជំរុញដល់មនុស្សពេញវ័យ ប្រភពរូប៖ Yahoo News

អាមេរិក៖ ក្រុមហ៊ុន Pfizer Inc (PFE.N) និង BioNTech កាលពីថ្ងៃអង្គារ បានស្នើសុំឱ្យរដ្ឋបាលចំណីអាហារនិងឱសថសហរដ្ឋអាមេរិក (FDA) អនុញ្ញាតឱ្យបង្កើនកម្រិតចាក់វ៉ាក់សាំង COVID-19 របស់ពួកគេចំពោះមនុស្សពេញវ័យទាំងអស់ ដោយបង្ហាញទិន្នន័យថ្មីៗ បន្ទាប់ពីចាក់វ៉ាក់សាំងដូសជំរុញនឹងជួយការពារការឆ្លងកូវីដ១៩ក្នុងក្រុមអាយុនេះ។

ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ រដ្ឋបាលចំណីអាហារ និងឪសថបានអនុញ្ញាតឲ្យចាក់វ៉ាក់សាំងដូសជំរុញរបស់ Pfizer សម្រាប់អ្នកដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ ពោលគឺមនុស្សទាំងអស់ដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ និងអ្នកដែលប៉ះពាល់នឹងមេរោគជាប្រចាំ។

Pfizer ពីមុនបានស្នើសុំការអនុញ្ញាតសម្រាប់មនុស្សទាំងអស់ដែលមានអាយុ ១៦ ឆ្នាំ ឬ លើសពីនេះ ប៉ុន្តែ FDA បានពន្យារពេលក្នុងការចាក់វ៉ាក់សាំងដូសជំរុញដល់ពួកគេ ដោយសារតែមិនមានភស្តុតាងគ្រប់គ្រាន់ ឬអត្ថប្រយោជន៍នៃសារធាតុជំរុញដល់មនុស្សពេញវ័យ។

Pfizer បាននិយាយថា ខ្លួននឹងបង្ហាញទិន្នន័យពីការសិក្សាស្រាវជ្រាវដ៏ធំមួយ ដែលកាលពីខែមុនបានបង្ហាញថា កម្រិតវ៉ាក់សាំងការពាររបស់វាមានប្រសិទ្ធភាព ៩៥.៦% ប្រឆាំងនឹងវីរុសនេះ បើប្រៀបធៀបទៅនឹងអ្នកដែលមិនបានទទួលការចាក់លើកទីបី។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden នៅក្នុងខែសីហាបានប្រកាសពីផែនការ ដើម្បីដាក់ចេញនូវការចាក់វ៉ាក់សាំងដូសជំរុញ សម្រាប់មនុស្សពេញវ័យទាំងអស់នៅក្នុងខែកញ្ញា មុនពេលដែលទីប្រឹក្សារបស់ FDA បានអនុញ្ញាត៕

Khcct banner

អត្ថបទទាក់ទង