Cct850x100 1

បរិក្ខារពេទ្យប្រឆាំង កូវីដ-១៩ របស់ចិន បានមក ដល់កម្ពុជាហើយ នៅថ្ងៃទី២៥ មេសា នេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ជំនួញឧបករណ៍បរិក្ខាពេទ្យលើកទី៣ របស់ក្រសួងការពារជាតិចិន បានមកដល់ប្រទេសកម្ពុជាហើយនាពេលព្រឹកថ្ងៃទី២៥ នេះ។ បរិក្ខា និងឧបករណ៍ពេទ្យទាំងនោះមានប្រមាណ ១១មុខ ទម្ងន់១៦តោន ដែលមានតម្លៃប្រមាណជា១លានដុល្លារ។

សម្ភារៈទាំំងអស់នោះត្រូវបានដឹកតាមរយៈយន្តហោះយោធាពីប្រទេសចិន ឆ្ពោះមកប្រទេសកម្ពុជា។

លោកលី ជីងហ្វឹង អនុពន្ធយោធានៃស្ថានទូតចិនប្រចាំនៅកម្ពុជា និងតំណាងក្រសួងការពារជាតិកម្ពុជានឹងចូលរួមក្នុងពិធីប្រគល់អំណោយសម្ភារៈនេះ៕


Khcct banner

អត្ថបទទាក់ទង