Yearendyearend1140x150

ព្រះមហាក្សត្រ ស្តេចយាងបំពេញព្រះរាជកិច្ច នាសាធារណរដ្ឋបារាំងនៅព្រឹកនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
 ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
រូបភាព៖ Royal du Cambodge

ភ្នំពេញ៖ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្តេចសព្វព្រះរាជហឫទ័យយាងតាមព្រះរាជទីនាំងយន្តហោះពិសេស ទៅកាន់ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ដើម្បីចូលរួមក្នុងមហាសន្និបាតលើកទី៤១ និងខួបទី៧៥ របស់អង្គការយូណេស្កូ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងស្ដេចយាងទៅកាន់ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ដើម្បីចូលរួមក្នុងមហាសន្និបាតលើកទី៤១ និងខួបទី៧៥ របស់អង្គការយូណេស្កូ ដែលនឹង ចាប់ពីថ្ងៃទី១០ ដល់ ទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២១។

ការយាងទៅប្រទេសបារំាងរយៈពេលប្រាំថ្ងៃនេះ គឺតបតាមសេចក្តីក្រាបបង្គំសូមយាងរបស់ លោកជំទាវ Audrey Azoulay អគ្គនាយិកា នៃអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌របស់អង្គការសហប្រជាជាតិ ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង