Yearendyearend1140x150

បុណ្យឯករាជ្យជាតិនៅថ្ងៃស្អែកនេះ នឹងមានការអុជកាំជ្រួចអបអរសាទរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ការអុជកាំជ្រួចកាលពីឆ្នាំមុន
រូបភាព៖ លោក ជា សិរីវឌ្ឍន៍ 

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានប្រកាសថាស្អែកនេះ នឹងមានការអុជកំាជ្រួចសម្រាប់អបអរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។

បើតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថាក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានការចាត់តាំង អុជកាំជ្រួច នៅមុខព្រះបរមរាជវាំង។

គណៈកម្មាធិការជាតិ បានបន្តទៀតថា ការអុជកាំជ្រួចនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៩:០០នាទីយប់។ ចំណែក ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នឹងអុជកាំជ្រួច វេលាម៉ោង ១៩:០០នាទីយប់។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង