Yearendyearend1140x150

សិស្សសាលាមត្តេយ្យមួយក្នុងខេត្តព្រះវិហារកំពុងខ្វះខាត«តុ កៅអី និងសម្ភារៈសិក្សា»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះវិហារ៖ សិស្សសាលាមត្តេយ្យមួយកន្លែង ស្ថិតនៅក្នុង ភូមិពោធិ៍ ឃុំពោធ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កំពុងមានការខ្វះខាតទាំងតុ កៅអី និងសម្ភារៈសិក្សាផ្សេងៗ។ហើយអាជ្ញាធរគ្រប់គ្រងសាលារៀននេះ បានអំពាវនាវដល់សារធារណៈជន ដើម្បីផ្តល់ជាវ​ជំនួយជាថវិកា សម្ភារៈសិក្សាផ្សេងៗដល់សិស្សនៅទីនោះ។

យោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស៊ិន គង់ បានបង្ហោះបើកយុទ្ធនាការប្រមូលសៀវភៅកុមារ និងសម្ភារៈផ្សេងៗជូនដល់សិស្សដែលសិក្សានៅទីនោះ ដោយក្នុងសារអះអាងថា មានការខ្វះខាតទាំងតុ កៅអី និងសម្ភារៈសិក្សាផ្សេងៗ និង សូមស្វាគមន៍រាល់ជំនួយជាថវិកា សម្ភារៈសិក្សាផ្សេងៗជូនដល់កុមារ។

លោកបានបញ្ជាក់ថា សម្ភារៈសិក្សាទាំងអស់នឹងត្រូវយកទៅជូនកុមារា កុមារី នៅសាលាខាងលើ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង