Yearendyearend1140x150

ក្រុមហ៊ុនប្រមាណ១០០ចូលរួមពិព័រណ៍ការងារនិងផ្តល់ឱកាសការងារជាង២ម៉ឺនកន្លែង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
កម្មកររោងចក្រនាពេលកន្លងទៅ។

ភ្នំពេញ៖ ពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញសម្រាប់ឆ្នាំ២០២១នេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមហ៊ុន សហគ្រាសធំៗ រួមទាំងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិចំនួនប្រមាណ ១០០ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទ ជាង ២ម៉ឺនកន្លែង ដើម្បីផ្សព្វផ្សាយជ្រើសរើសកម្លាំងពលកម្មនេះ។ ជាលទ្ធផលបឋម ក្រុមហ៊ុន និងសហគ្រាសនានា ទទួលបានពាក្យស្វែងរកការងារ (CVs) រាប់ពាន់។

យោងតាមសេចក្តីជូណដំណឹង ក្រោយបិទបញ្ចប់ ពិព័រណ៍ការងារការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ នាល្ងាចថ្ងៃទី៥ ខែវិច្ឆិកានេះ បានបង្ហាញថា យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ បានចូលមើលគេហទំព័រការងារ www.careerfair.nea.gov.kh រាប់ម៉ឺននាក់ដែលស្មើនឹងចំនួន ៦ម៉ឺនដង ដើម្បីស្វែងយល់ពីឱកាសការងារ និងក្រុមហ៊ុនដែលខ្លួនពេញចិត្ត។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារនេះគឺជាការអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកការបើកចំហឱកាសការងារ ដោយផ្តោតលើការយកចិត្តទុកដាក់ក្នុងការជួយបែងចែកឱកាសទាំងនេះឱ្យបានទៅដល់សាធារណជនគ្រប់រូបប្រកបដោយតម្លាភាព សមធម៌ និងការទទួលខុសត្រូវខ្ពស់ សំដៅប្រែក្លាយឱកាសការងារទាំងអស់ទៅជាមុខរបរកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសការគាំទ្រដល់ការបង្កើតប្រាក់ចំណូលក្នុងជីវភាពគ្រួសារ និងចៀសវាងការធ្លាក់ចូលក្នុងភាពគ្មានការងារធ្វើ ឬភាពក្រីក្រ។

ទោះបីពិព័រណ៍ត្រូវបានបញ្ចប់ ប៉ុន្តែយន្តការនៃការផ្តល់សេវាការងារនៅតែបន្តជារៀងរាល់ថ្ងៃតាមរយៈទំព័រ www.nea.gov.kh, ទំព័រ Facebook (NEA Khmer), មជ្ឈមណ្ឌលការងារទាំង ១៣ នៅតាមបណ្តារាជធានីខេត្ត និងមជ្ឈមណ្ឌលការងារចល័ត ចំនួន ៣ ដែលអាចផ្តល់សេវាការងារជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង