Yearendyearend1140x150

អាមេរិកយល់ព្រមលក់មីស៊ីលពីអាកាសទៅអាកាសតម្លៃ៦៥០លានដុល្លារឱ្យអារ៉ាប៊ីសាអូឌីត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អាមេរិកយល់ព្រមលក់មីស៊ីលពីអាកាសទៅអាកាសតម្លៃ៦៥០លានដុល្លារឱ្យអារ៉ាប៊ីសាអូឌីត ប្រភពរូប៖ RT

អាមេរិក៖ ក្រសួងការបរទេសអាមេរិកបានអនុម័តសំណើររបស់អារ៉ាប៊ីសាអូឌីត ក្នុងការទិញមីស៊ីលពីអាកាសទៅអាកាស និងឧបករណ៍ពាក់ព័ន្ធដែលមានតម្លៃរហូតដល់ ៦៥០ លានដុល្លារពីក្រុមហ៊ុន Raytheon ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន RT។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) បានជូនដំណឹងដល់សភាកាលពីថ្ងៃព្រហស្បតិ៍តាមតម្រូវការដោយច្បាប់ថា ការលក់ដែលបានស្នើឡើង "នឹងគាំទ្រដល់គោលនយោបាយការបរទេស និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក" ដោយ "ជួយកែលម្អសន្តិសុខនៃប្រទេសជាមិត្តដែលបន្តជាកម្លាំងដ៏សំខាន់ សម្រាប់វឌ្ឍនភាពនយោបាយ និងសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ា”។

ក្រសួងការបរទេសក៏បានបង្កប់ន័យថា មីស៊ីលនឹងត្រូវប្រើប្រឆាំងនឹងដ្រូន ដែលក្រុមឧទ្ទាម Houthi ធ្លាប់មានឥទ្ធិពលខ្លាំងប្រឆាំងនឹងក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលបានលុកលុយប្រទេសយេម៉ែនក្នុងឆ្នាំ ២០១៥។

ទីក្រុងរីយ៉ាដបានស្នើសុំទិញមីស៊ីលពីអាកាសទៅអាកាសកម្រិតមធ្យមនិងកម្រិតខ្ពស់ចំនួន ២៨០ (AIM-120C-7/C-8 AMRAAM) រួមជាមួយនឹង ៥៩៦ នៃម៉ាស៊ីនបាញ់មីស៊ីល( LAU-128 (MRL) ឧបករណ៍ជំនួយ គ្រឿងបន្លាស់ ក៏ដូចជាការគាំទ្រផ្នែកបច្ចេកទេស និងភស្តុភារជាដើម ដោយតម្លៃប៉ាន់ស្មានសរុបនៃកិច្ចសន្យានេះគឺ ៦៥០ លានដុល្លារ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង