Yearendyearend1140x150
Img 0571

វេជ្ជបណ្ឌិតចិនបានរៀនចេះព្យាបាលជំងឺមហារីកដោយពឹងផ្អែកលើ«ប៉ារ៉ាស៊ីត»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
វេជ្ជបណ្ឌិតចិនបានរៀនចេះព្យាបាលជំងឺមហារីកដោយពឹងផ្អែកលើ«ប៉ារ៉ាស៊ីត»

ចិន៖ យោងតាម《ទស្សនាវដ្តីនៃការព្យាបាលដោយភាពស៊ាំនៃជំងឺមហារីក》(JITC)បានផ្សព្វផ្សាយថា អ្នកឯកទេសខាងជំងឺមហារីកដុំសាច់មកពីសាកលវិទ្យាល័យ Ning Bo និង សាកលវិទ្យាល័យកសិកម្ម សានស៊ី (Shan Xi) បានសន្និដ្ឋានថា ប្រភេទប៉ារ៉ាស៊ីត Toxoplasma Gondii អាចជួយប្រឆាំងនឹងជំងឺមហារីកបាន។

អ្នកវិទ្យាសាស្ត្រចិន បានរកឃើញនៅក្នុងការពិសោធន៍ថា ប៉ារ៉ាស៊ីតរស់នៅក្នុងកោសិការបស់មនុស្ស អាចផលិតប្រូតេអ៊ីនយ៉ាងច្រើន ដើម្បីជំរុញមុខងារការពារភាពស៊ាំរបស់រាងកាយ។

យោងតាមស្ថានីយ៍ទូរទស្សន៍ “360°” របស់រុស្ស៊ីបានឪ្យដឹងថា បន្ទាប់ពីថ្នាំត្រូវបានចាក់ចូលទៅក្នុងកោសិកាមហារីករបស់សត្វកណ្តុរ កន្លែងចាក់ថ្នាំបានក្លាយទៅជារលាក។ នៅពេលនោះ ការលូតលាស់របស់មហារីកដុំសាច់បានថយចុះ ហើយអត្រារស់រានរបស់សត្វកណ្តុរក៏កើនឡើង។

បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រកំពុងសិក្សាបង្កើតការព្យាបាលស្រដៀងគ្នា។ យោងតាមទិន្នន័យបឋម ជំងឺមហារីកក្រពេញប្រូស្តាត(Prostate Cancer)និងមហារីកផ្សេងៗ ដែលកើតឡើងចំពោះកុមារអាចព្យាបាលបានតាមវិធីនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង