Yearendyearend1140x150

ភ្ញៀវទេសចរចិនជាង២លាននាក់មកទស្សនាកម្ពុជាក្នុងឆ្នាំ២០១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គួន សំបូរ
/
ភ្ញៀវទេសចរចិនទៅទស្សនានៅខេត្តសៀមរាប។

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាមានចំនួនសរុប៦,៦១០,៥៩២នាក់។ចំនួននេះមានការកើនឡើង៦.៦ % បើធៀបនឹងឆ្នាំ២០១៨។នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង៦លាននាក់នោះ គេពិនិត្យឃើញថា ភ្ញៀវទេសចរចិននៅតែបន្តមានចំនួនច្រើនដែលមកទស្សនានៅកម្ពុជាដោយក្នុងនោះភ្ញៀវទេសចរចិនមានចំនួន ២,៣៦១,៨៤៩នាក់ កើនឡើង១៦.៧% បន្ទាប់មក២៖ វៀតណាម ៩០៨,៨០៣នាក់ កើនឡើង១៣.៦%, ថៃ ៤៦៦,៤៩៣នាក់ កើនឡើង២២%,ឡាវ ៣៦៣,៩៥១នាក់ ថយចុះ ១៤.៦%,កូរ៉េ ២៥៤,៨៧៤នាក់ ថយចុះ ១៥.៥%,អាមេរិក ២៤៨,៨៦៣នាក់ ថយចុះ ០.៨%,ជប៉ុន ២០៧,៦៣៦នាក់ ថយចុះ ១.៣%,ម៉ាឡេស៊ី ២០៣,០០៨នាក់ កើនឡើង០.៩%,បារាំង ១៦៤,១១៧នាក់ ថយចុះ ៣.៩%និង អង់គ្លេស ១៦៣,១៧៧នាក់ កើនឡើង០.៥%។

ចំពោះតំបន់ទទួលបានទេសចរអន្ដរជាតិច្រើនជាងគេមាននៅរាជធានីភ្នំពេញ ,សៀមរាបអង្គរ ,តំបន់ឆ្នេរសមុទ្រ , តំបន់អេកូទេសចរណ៍ភូមិភាគឥសាន្ដ ,តំបន់ប្រាសាទព្រះវិហារ។ដោយឡែកភ្ញៀវទេសចរកម្ពុជា ចេញទៅទេសចរនៅក្រៅប្រទេស មានចំនួន ២,០៣៨,២៨៤នាក់ កើនឡើង ២.១%។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង