Yearendyearend1140x150

បារាំងចោទអូស្ត្រាលីថាជាដៃគូមិនគួរឱ្យទុកចិត្តក្នុងរឿងអាស្រូវនាវាមុជទឹក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
បារាំងចោទអូស្ត្រាលីថាជាដៃគូមិនគួរឱ្យទុកចិត្តក្នុងរឿងអាស្រូវនាវាមុជទឹក ប្រភពរូប៖ RT

បារាំង៖ អ្នកការទូតជាន់ខ្ពស់របស់បារាំងនៅទីក្រុងកង់បេរ៉ាបាននិយាយថា អូស្ត្រាលី គឺជាដៃគូដែលមិនគួរឱ្យទុកចិត្តបន្ទាប់ពីអត្ថបទរបស់លោក ម៉ាក្រុង ប្រធានាធិបតីបារាំង ស្តីពីកិច្ចសន្យានាវាមុជទឹកមិនល្អត្រូវបានបែកធ្លាយក្នុងប្រព័ន្ធផ្សព្វផ្សាយ។

ឯកអគ្គរដ្ឋទូត Jean-Pierre Thebault បាននិយាយថា ការលេចធ្លាយអត្ថបទរបស់ប្រធានាធិបតីបារាំងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី គឺជា "កម្រិតទាបថ្មី ដែលមិនធ្លាប់មានពីមុនមក" នៅក្នុងជម្លោះដ៏យូររបស់ប្រទេសទាំងពីរ ជុំវិញការលុបចោលកិច្ចព្រមព្រៀងនាវាមុជទឹកជាមួយទីក្រុងប៉ារីស ដើម្បីគាំទ្រសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកនិងអង់គ្លេស។

លោក Thebault បាននិយាយថា រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានជួបប្រជុំគ្នា និងបានយល់ព្រមចំពោះសេចក្តីថ្លែងការណ៍រួមស្តីពីសារៈសំខាន់នៃកិច្ចសន្យាត្រឹមតែពីរសប្តាហ៍មុនពេលភាពជាដៃគូថ្មីរបស់ កង់បេរ៉ាត្រូវបានប្រកាស។

និយាយជាសាធារណៈជាលើកដំបូងចាប់តាំងពីត្រូវបានកោះហៅជាឯកអគ្គរដ្ឋទូតក្នុងខែកញ្ញា ដែលជាលទ្ធផលនៃទីក្រុងកង់បេរ៉ាដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ អ្នកការទូតក៏បានចោទសួរអំពី "តម្លៃនៃហត្ថលេខារបស់អូស្ត្រាលី" នៅក្នុងបរិបទសកលមួយ។ លោកបានចង្អុលបង្ហាញថា ដើម្បីកសាងទំនាក់ទំនងឡើងវិញ ប្រទេសទាំងពីរនឹងត្រូវ "ចាប់ផ្តើមពីចម្ងាយ"។

នៅខែកញ្ញា ទីក្រុងកង់បេរ៉ាបានប្រកាសសម្ព័ន្ធភាពធំថ្មីមួយជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍។ សន្ធិសញ្ញាសន្តិសុខត្រីភាគី AUKUS ដែលនឹងផ្តល់ឱ្យអូស្ត្រាលីនូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអែរបានមើលឃើញថា ទីក្រុងកង់បេរ៉ាបានចាកចេញពីកិច្ចសន្យាសាងសង់កងនាវាមុនជាមួយ Naval Group របស់បារាំង។ ចំណាត់ការនេះ បានធ្វើឱ្យមានប្រតិកម្មការទូត និងកំពុងគំរាមកំហែងដល់ទំនាក់ទំនងសេដ្ឋកិច្ច ដោយសហភាពអឺរ៉ុប បានពន្យារពេលពីរដងនៃកិច្ចចរចាពាណិជ្ជកម្មសេរីដែលបានគ្រោងទុកជាមួយអូស្ត្រាលី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង