Yearendyearend1140x150

សម្តេច ហ៊ុន សែន បារម្ភនៅពេលតាមដងផ្លូវមានការធ្វើដំណើរណែនដូចមុន

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន 

ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីក្តីបារម្ភ និង ជម្រុញឱ្យប្រជាពលរដ្ឋកម្ពុជាបង្កើនការប្រុងប្រយ័ត្នក្នុងការការពារជំងឺកូវីដ១៩ អោយបានទ្វេដង បើទោះជាមិនទាន់ករណីឆ្លងខ្លាំងដូចប្រទេសផ្សេងក៏ដោយក្តី។

ក្នុងផេកផ្លូវការរបស់ខ្លួនសម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះនៅកម្ពុជាអត្រាអ្នកឆ្លងកូវីដ១៩ គឺមិនបានកើនឡើងខ្លាំងដូចប្រទេសដទៃនោះទេ ចំណែកចំនួនអ្នកជាសៈស្បើយមានច្រើនពិតមែន តែពលរដ្ឋទាំងអស់ត្រូវតែបង្កើន និងធ្វើការប្រុងប្រយ័ត្នអោយបានទ្វេដង កុំអោយមានការធ្វេសប្រហែសនោះឡើយ។

សម្តេចនាយករដ្ឋមន្រ្តី មានក្តីបារម្ភនៅពេលដែលឃើញក្នុងប៉ុន្មានថ្ងៃនេះ នៅតាមដងផ្លូវក៏មានការធ្វើដំណើររណែនរកកល់ស្ទះចរាចរណ៍ទៀតផង។សម្តេចបានក្រើនរំឮកដល់ជាពលរដ្ឋត្រូវចងចាំនឹងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លូនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជឹលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗថាស្រុកយើងមិនអីទេនោះ។បើមិនមានការអ្វីចាំបាច់ត្រូវចេញក្រៅផ្ទះទេ គួរតែនៅក្នុងផ្ទះឬអោយសមាជិកគ្រួសារណាម្នាក់ទៅក៏បានដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នករណីកូវីដ១៩នៅកម្ពុជាចាប់ពីខែមករារហូតមកដល់ថ្ងៃ២៤ មេសា មានអ្នកកើតចំនួន១២២នាក់ ស្រី៣៨នាក់ បុរស៨៤នាក់ (អ្នកជាសៈស្បើយចំនួន១១០នាក់ កំពុងសម្រាកព្យាបាលចំនួន១២នាក់ ស្លាប់គ្មាន)។តែរយៈពេលជាង១០ថ្ងៃមកនេះចំនួនអ្នកឆ្លងថ្មីមិនមាន ធ្វើឱ្យពលរដ្ឋមួយចំនួនសម្រេចចិត្តចេញពីផ្ទះដើម្បីរកស៊ីចិញ្ចិមជីវិតដូចធម្មតា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង