Yearendyearend1140x150

អ៊ីរ៉ង់ថាខ្លួនបានរារាំងការប៉ុនប៉ងលួចប្រេងរបស់យោធាអាមេរិកនៅសមុទ្រអូម៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ៊ីរ៉ង់ថាខ្លួនបានរារាំងការប៉ុនប៉ងលួចប្រេងរបស់យោធាអាមេរិកនៅសមុទ្រអូម៉ង់ ប្រភពរូប៖ ស៊ីនហួរ

អ៊ីរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់អ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃទី៣ ថា កងទ័ពជើងទឹកអ៊ីរ៉ង់ បានធ្វើឱ្យកងទ័ពជើងទឹកអាមេរិកខកចិត្តចំពោះការ «លួច» ប្រេងនាំចេញរបស់អ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់។ អង្គភាពឆ្មាំបដិវត្តន៍ឥស្លាម បានបញ្ជាក់ថា ខ្លួននឹងបញ្ចេញវីដេអូអំពី“ការលួច” ដោយសហរដ្ឋអាមេរិកនេះក្នុងពេលឆាប់ៗ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ កងទ័ពជើងទឹកអាមេរិកបានស្ទាក់ចាប់នាវាដឹកប្រេងមួយគ្រឿង ដែលដឹកប្រេងអ៊ីរ៉ង់នៅឈូងសមុទ្រអូម៉ង់ ក្នុងការប៉ុនប៉ងលួចប្រេង។ កងនាវាចរឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានបញ្ជូនឧទ្ធម្ភាគចក្រ ដើម្បីគ្រប់គ្រងកប៉ាល់ដឹកប្រេង និងកាច់ចង្កូតទៅកាន់ដែនទឹកអ៊ីរ៉ង់។

របាយការណ៍បានរាយការណ៍ថា យោធាអាមេរិកបានបញ្ជូនឧទ្ធម្ភាគចក្រជាបន្តបន្ទាប់ និងនាវាចម្បាំងជាច្រើនគ្រឿងក្នុងការប៉ុនប៉ងស្ទាក់ចាប់នាវាដឹកប្រេងម្ដងទៀត ប៉ុន្តែមិនបានសម្រេច។ បច្ចុប្បន្ននាវាដឹកប្រេងកំពុងស្ថិតក្នុងដែនទឹកអ៊ីរ៉ង់។

ឈូងសមុទ្រអូម៉ង់ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ និងភាគខាងជើងនៃប្រទេសអូម៉ង់។ វាជាឈូងសមុទ្រតភ្ជាប់សមុទ្រអារ៉ាប់ និងច្រកសមុទ្រអូម៉ង់ ។ ទោះជាយ៉ាងណា របាយការណ៍មិនបានបញ្ជាក់ពីពេលវេលានៃឧបទ្ទវហេតុនេះទេ។ តែរដ្ឋាភិបាលអាមេរិកមិនទាន់ធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់នៅឡើយទេ។

ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ស្តីពីការបន្តអនុវត្តកិច្ចព្រមព្រៀងទូលំទូលាយស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់បានជាប់គាំង។ លោក Ali Shamhani លេខាធិការនៃឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅមុននេះបន្តិចថា “ប្រធានាធិបតីអាមេរិក ដែលខ្វះសិទ្ធិអំណាច មិនទាន់ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការធានា។ ប្រសិនបើស្ថានភាពនៅតែដដែល លទ្ធផលនៃ ការចរចានឹងច្បាស់លាស់»។

យោងតាមការបកស្រាយរបស់រ៉យទ័រ លោក Shamhani បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកមិនធានាថា អាមេរិកនឹងមិនដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ម្តងទៀត នៅពេលអនាគតទេ ការចរចាដែលពាក់ព័ន្ធនឹងមិនមានលទ្ធផលទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង