Yearendyearend1140x150
Img 0571

ធនាគារព្រីនស៍វិនិយោគ១៥លានដុល្លារលើមូលបត្របំណុលរបស់ក្រុមហ៊ុននិយោគព្រលានយន្ដហោះភ្នំពេញថ្មី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ភ្នំពេញ៖ធនាគារព្រីនស៍ បានចុះហត្ថលេខាជាមួយក្រុមហ៊ុន CAIC និង ធនាគារ Prince Bank សម្រាប់ការវិនិយោគទឹកប្រាក់ចំនួន១៥លានដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានារបស់គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិ ភ្នំពេញថ្មី (NPIA)។

ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណរបស់ NPPIA នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការ អភិវឌ្ឍន៍ NPPIA នៅខេត្តកណ្តាល។ ដោយគម្រោង NPPIA បច្ចុប្បន្នសម្រេចបាន ២៦% ត្រូវនឹងទឹកប្រាក់សរុប ៣៤៦ លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC ។

បើតាមកិច្ចប្រជុំបានឱ្យដឹងទៀតថា គម្រោង NPPIA រំពឹងថានឹងត្រូវដាក់ឱ្យធ្វើប្រតិបត្តិការនៅឆ្នាំ២០២៣ ។ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល ១ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

សូមជម្រាបជូនថា ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេស កម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្រ្ត ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា NPPIA ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។

ទន្ទឹមនឹងនេះ CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ឬសាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង NPPIA ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង