Cct850x100 1

ក្រសួងការងារព្រមឱ្យគ្រឹះស្ថានសិក្សាផ្អាក«បង់បេឡាជាតិរបបសន្តិសុខសង្គម»រយៈពេល៦ខែ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យល់ព្រមអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សា ដែលជាគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ផ្អាកការបង់វិភាគទានរយៈពេល៦ខែ ចាប់ពីខែមេសា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានយល់ព្រមតាមការស្នើសុំផ្អាកការបង់វិភាគទានមកបេឡាជាតិរបបសន្តិសុខសង្គមរយៈពេល៦ខែ តាមសំណើររបស់ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមព្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដោយគិតចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០។

សេចក្តីប្រកាសបន្ថែមទៀតថា ក្នុងករណីស្ថានភាពកូវីដ១៩ ត្រូវបានបញ្ចប់មុនខែកញ្ញា ឆ្នាំ២០២០ ព្រមទាំងមានការជូនដំណឹងពីរាជរដ្ឋាភិបាល តម្រូវគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងគ្រប់ប្រភេទ ដំណើរការឡើងវិញ នោះគ្រឹះស្ថានដែលជាសមាជិកនៃគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ត្រូវមានកាតព្វកិច្ចបង់ភាគទានចាប់បិខែដែលបានដំណើរការតទៅ៕


ពាក្យទាក់ទង: គ្រឹស្ថានសិក្សា
Khcct banner

អត្ថបទទាក់ទង