Cct850x100 1
1800px x h300px kh

អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកព្យាករណ៍ថាចិនអាចនឹងប្រើទ័ពវាយកោះតៃវ៉ាន់មុនឆ្នាំ២០២៤

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien

អាមេរិក៖ អតីតទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Robert O’Brien បានព្យាករណ៍ថា ប្រទេសចិនអាចនឹងពិចារណាលើសកម្មភាពប្រើកងកម្លាំងប្រដាប់អាវុធវាយកោះតៃវ៉ាន់ មុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកបន្ទាប់នៅឆ្នាំ ២០២៤ ។

លោក Robert O'Brien ដែលបានបម្រើការជាទីប្រឹក្សាសន្តិសុខជាតិ ក្នុងអំឡុងពេលរាជរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី Donald Trump បាននិយាយនៅពេលទទួលបទសម្ភាសន៍ពីកាសែត Nikkei ថា ប្រទេសចិនព្រួយបារម្ភអំពី Trump ឬ អ្នកប្រមាញ់នយោបាយ (War Hawk) ដូចជាលោក Mike Pompeo ដែលបានធ្លាប់បានតែងតាំងជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកក្នុងអំឡុងពេលរាជរដ្ឋាភិបាលរបស់លោក Trump អាចនឹងឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកបន្ទាប់។

លោក Robert O’Brien ក៏ជឿជាក់ផងដែរថា ប្រទេសចិននឹងមិនធ្វើអ្វីដែលនឹងប៉ះពាល់ដល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង នៅខែកុម្ភៈឆ្នាំក្រោយនោះទេ។

លោក Robert O’Brien បានធ្វើការវិភាគអាកប្បកិរិយារបស់ប្រធានាធិបតី បច្ចុប្បន្ន Biden ចំពោះប្រទេសចិនថា លោក Biden អាចនឹងធ្វើសកម្មភាពរំខានដល់ប្រទេសចិន និងលុបបំបាត់គំនិតរបស់អាជ្ញាធរក្រុងប៉េកាំងគិតថាលោក Biden មានភាពទន់ខ្សោយក្នុងការឆ្លើយតបទៅនឹងរឿងកោះតៃវ៉ាន់។ គាត់យល់ឃើញថា សមាជិករាជរដ្ឋាភិបាយរបស់Biden "ធ្វើបានល្អ" នៅក្នុងគោលនយោបាយចំពោះប្រទេសចិន។

លោកបានសង្កត់ធ្ងន់ថា ចំពោះជប៉ុនវិញ គឺមិនចង់ឃើញនៅតំបន់សមុទ្រតៃវ៉ាន់មានបញ្ហាអស្ថិរភាពនោះទេ។ នៅពេលដែលចិនទទួលបាន "ភូមិសាស្ត្រនយោបាយ" នៅកោះតៃវ៉ាន់ គឺមានន័យថា ប្រទេសជប៉ុននឹងកាន់តែឃ្លាតឆ្ងាយចេញពីតំបន់ប៉ាស៊ីហ្វិក និងបណ្តាប្រទេសនៅភាគខាងត្បូងនៃប្រទេសជប៉ុន រួមទាំងអូស្ត្រាលី នូវែលសេឡង់ និងហ្វីលីពីន៕


Khcct banner

អត្ថបទទាក់ទង