Yearendyearend1140x150
Img 0571

ទីក្រុងបាងកកបរាជ័យក្នុងការចុះបញ្ជីទីក្រុងកំពូលទាំង៥០សម្រាប់សុវត្ថិភាពកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ទីក្រុងបាងកកបរាជ័យក្នុងការចុះបញ្ជីទីក្រុងកំពូលទាំង៥០សម្រាប់សុវត្ថិភាពកូវីដ១៩ ប្រភពរូប៖ The Bangkok Post

បាងកក៖ ទីក្រុងបាងកក ត្រូវបានដកចេញពីបញ្ជីទីក្រុងកំពូលទាំង ៥០ ចំពោះសុវត្ថិភាព Covid-19 នៅត្រីមាសទី២ នៃឆ្នាំ ២០២១ ។ នេះបើយោងតាមការបោះពុម្ពផ្សាយ ដោយទីភ្នាក់ងារវិភាគដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Deep Knowledge Analytics (DKA) នៅក្នុងខែកញ្ញា។

ទីក្រុងបាងកកបរាជ័យក្នុងការចុះបញ្ជីទីក្រុងកំពូលទាំង ៥០ សម្រាប់សុវត្ថិភាព សម្រាប់សុវត្ថិភាពកូវីដ១៩ ។ យោងតាមរបាយការណ៍ ទីក្រុងចំនួន 72 រួមទាំងទីក្រុងបាងកក ត្រូវបានគេវិភាគក្នុងសូចនាករចំនួន ១១៤ នៃការឆ្លើយតបនៃជំងឺរាតត្បាតក្នុងចំនួន ៥ ចំណុចដូចជា ភាពរឹងមាំនៃសេដ្ឋកិច្ច អភិបាលកិច្ច ការថែទាំសុខភាព ការដាក់ឱ្យនៅដាច់ដោតឡែក និងការចាក់វ៉ាក់សាំង។

ទីក្រុង Abu Dhabi របស់ប្រទេសអារ៉ាប់រួម ត្រូវបានដាក់ឈ្មោះថា ជាទីក្រុងដែលមានសុវត្ថិភាពបំផុតនៅក្នុងត្រីមាសទី ២ ឆ្នាំនេះ ជាមួយនឹងពិន្ទុ ៧៣.១៦ តាមពីក្រោយសិង្ហបុរីដែលមានពិន្ទុ ៧១.៦៩ និងទីក្រុងសេអ៊ូល របស់កូរ៉េខាងត្បូងដែលមានពិន្ទុ ៧១.៤១ ។

ទីក្រុង Abu Dhabi ត្រូវបានវិនិច្ឆ័យថា ជាទីក្រុងល្អបំផុតសម្រាប់អត្រាចាក់វ៉ាក់សាំង សិង្ហបុរីល្អបំផុតក្នុងភាពរឹងមាំនៃសេដ្ឋកិច្ច ទីក្រុងសេអ៊ូលល្អក្នុងការគ្រប់គ្រងការថែទាំសុខភាព ទីក្រុង អូតាវ៉ារបស់ប្រទេសកាណាដាល្អបំផុតក្នុងប្រសិទ្ធភាពរដ្ឋាភិបាលឬអភិបាលកិច្ច និងទីក្រុងប៉េកាំងរបស់ប្រទេសចិន ដែលមានប្រសិទ្ធភាពល្អដាច់គេបំផុត។

DKA បាននិយាយថា ទីក្រុងបាងកកប្រឈមមុខនឹងវិបត្តិដ៏ធំបំផុតរបស់ខ្លួន នៅក្នុងត្រីមាសទី ២ នៅឆ្នាំនេះ ដោយសារតែការរឹតត្បិតការធ្វើដំណើរតាមផ្លូវអាកាស និងការធ្វើចត្តាឡីស័ក។ ទីភ្នាក់ងារវិភាគក៏បានចង្អុលបង្ហាញថា សេដ្ឋកិច្ចរបស់ទីក្រុងមានភាពផុយស្រួយ ទោះបីជាប្រទេសនេះ ត្រូវបានបើកឡើងវិញសម្រាប់អ្នកដំណើរបរទេសក៏ដោយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង