Yearendyearend1140x150

«សំបុត្រយន្តហោះ»ពីកម្ពុជាទៅចិនឡើងថ្លៃខ្ទង់ម៉ឺនដុល្លារជាប្រវត្តិសាស្ត្រមិនដែលមាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
ស្ថានទូតចិនធ្លាប់សំរួលដល់ជនជាតិចិននៅកម្ពុជាបានជិះយន្តហោះត្រលប់ទៅប្រទេសវិញកាលពីខែមីនាឆ្នាំ២០២១។

ភ្នំពេញ៖សំបុត្រយន្តហោះ ហោះហើរត្រង់ពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសចិន មានការឡើងថ្លៃជាប្រវត្តិសាស្ត្រមិនដែលមានពីមុនមកដែលបង្កការលំបាកដល់អ្នកធ្វើដំណើរមួយចំនួន ជាពិសេសភ្ញៀវទេសចរចិនដែលចង់មកដំណើរកំសាន្តនៅកម្ពុជា។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដែលផ្តល់ជូនសារព័ត៌មានស៊ីស៊ីថាមស៍ សំបុត្រយន្តហោះពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសចិន មានឡើងថ្លៃខ្ពស់ដែលមិនធ្លាប់មានដោយតម្លៃចន្លោះពី ៧០០០ដុល្លារទៅ១២០០០ដុល្លារក្នុងមួយជើង។

ឯកឧត្តម ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ តម្លៃនេះគឺជាប្រវត្តិសាស្ត្រតែម្តងដែលសំបុត្រពីចិនមកខ្មែរ ខ្មែរទៅចិនឡើងថ្លៃខ្ពស់។លោកថា កន្លងទៅតម្លៃនេះមិនធ្លាប់មាននោះទេ។

ក្រៅពីសំបុត្រយន្តហោះទៅមករវាងចិន-កម្ពុជាឡើងថ្លៃ ក៏មានដែលប្រទេសនៅក្នុងតំបន់អាស៊ានដូចជា ទៅថៃតម្លៃសំបុត្រយន្តហោះឡើងពី១៨០ ទៅជាង៦០០ដុល្លារ បើធ្វើដំណើរទាំងទៅទាំងមកអស់១២០០ដុល្លារអាមេរិក។ ចំណែកប្រទេសនៅតំបន់អាស៊ានមួយចំនួនទៀតដូចគ្នាអ៊ីចឹងដែរ។

ទាក់ទងនឹងតម្លៃសំបុត្រយន្តហោះរវាងចិន-កម្ពុជាឡើងថ្លៃជាប្រវត្តិសាស្ត្រ ត្រូវបានយល់ឃើញថាដោយសារឥទ្ធិពលកូវីដ-១៩ បូករួមអាជ្ញាធរប្រទេសចិនដាក់ការរឹតបន្តឹងខ្លាំងចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាក់កូវីដ-១៩។

ម្យ៉ាងវិញទៀត ការឡើងថ្លៃសំបុត្រយន្តហោះខ្ពស់កប់ពពកបែបនេះអាចនឹងក្លាយជារបាំងរារាំងរាល់ការធ្វើដំណើររបស់ភ្ញៀងទេសចរចិនដែលមានបំណងចង់មកធ្វើដំណើរកំសាន្តនៅប្រទេសកម្ពុជា នៅពេលចាប់បើកទទួលភ្ញៀវឡើងវិញនៅថ្ងៃទី ៣០ វិច្ឆកាខាងមុខនេះផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងពីក្រៅប្រទេសតាមផ្លូវអាកាស នៅចុងថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២១ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កពេលមកកម្សាន្តនៅកម្ពុជា នៅតំបន់គោលដៅ៣ ក្នុងខេត្តព្រះសីហនុ និងកោះកុង ហើយនឹងបន្តបើកខេត្តសៀមរាបនៅដើមឆ្នាំ២០២២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង