Yearendyearend1140x150
Img 0571

ក្រុមសង្គមងងិតចិនចំនួន៩៥នាក់ពាក់ព័ន្ធនឹងបទល្មើសជាច្រើនត្រូវបានចាប់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ក្រុមសង្គមងងិតចិនចំនួន៩៥នាក់ពាក់ព័ន្ធនឹងបទល្មើសជាច្រើនត្រូវបានចាប់ខ្លួន

ចិន៖ ក្រុមសង្គមងងឹតក្នុងទីក្រុងសាន យ៉ា (San ya) ខេត្តហៃណាន(Hai Nan)ប្រទេសចិនចំនួន ៩៥ នាក់ត្រូវបានចាប់ខ្លួន ដែលពួកគេជាប់ពាក់ព័ន្ធនឹងបទល្មើសជាច្រើនសរុបជាទឹកប្រាក់ប្រមាណ១ពាន់លានយ័ន។

អង្គភាពនគរបាលនៃខេត្ត ហៃណាន ប្រទេសចិន បានធ្វើសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទ ដើម្បីរៀបរាប់ជូនដំណឹង អំពីការស៊ើបអង្កេតករណី ដែលពាក់ព័ន្ធនឹងការចាប់ខ្លួនក្រុមសង្គមងងឹតក្នុងទីក្រុងសានយ៉ា មានដូចជា លោក Yang Jia wu និងបក្សពួកជាដើម។

ក្រុមស៊ើបអង្កេត បានបើកប្រតិបត្តិការចំនួន៧ជុំ និងបានចាប់ខ្លួនជនសង្ស័យសរុបចំនួន ៩៥ នាក់ ដោយក្នុងនោះរួមមាន Yang Jia wu ជាដើម ដែលពួកគេពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មចំនួន ៦១ ករណី ហើយត្រូវចោទប្រកាន់ពីបទល្មើសចំនួន១៥ រួមមាន ការរៀបចំនិងដឹកនាំក្រុមសង្គមងងឹត ការប្រមូលផ្តុំហ្វូងមនុស្សសម្រាប់ការប្រយុទ្ធគ្នា ការជំរិតយកទ្រព្យសម្បត្តិជាដើម ដែលពាក់ព័ន្ធនឹងករណីទាំងអស់នេះ គិតជាទឹកប្រាក់សរុបលើសពី ១ពាន់លានយ័ន។

គួរបញ្ជាក់ផងដែរថា ក្រុមគ្រួសារត្រកូល Yang រស់នៅក្នុងទីប្រជុំជន Lin wangនៃទីក្រុង សានយ៉ា តាំងពីយូរមកហើយ។ ហើយអ្នកជំនាន់មុននៃក្រុមគ្រួសារនេះគឺលោក Yang Shi yun ចាប់តាំងពីឆ្នាំ២០០០មក បានកាន់តំណែងជាអ្នកដឹកនាំសំខាន់ៗនៅក្នុងទីក្រុង សានយ៉ា អស់រយៈពេលជាយូរ ។

ហើយចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០មក ក្មួយរបស់លោក Yang Shi yun គឺ Yang Jia wu និងបងប្អូន រួមទាំងបក្សពួកមួយចំនួនបានប្រើប្រាស់ អំណាចរបស់គ្រួសារ ដើម្បីកាន់កាប់តំបន់មួយក្នុងទីក្រុង សានយ៉ា អស់រយៈពេលជាយូរ ដោយការប្រើអំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ និងមធ្យោបាយផ្សេងទៀត ដើម្បីវាយប្រយុទ្ធគ្នា ការប្រមូលថ្លៃការពារ ចងការប្រាក់ដោយខុសច្បាប់។ល។

មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានបានប្រើប្រាស់ទំនាក់ទំនង និងឥទ្ធិពលរបស់សមាជិកគ្រួសារនៅក្នុងស្ថាប័ននយោបាយ និងផ្លូវច្បាប់ក្នុងមូលដ្ធាន ដើម្បីប្រព្រឹត្តិអំពើអាក្រក់គ្រប់បែបយ៉ាង។

គិតត្រឹមថ្ងៃទី ៣០ ខែតុលាឆ្នាំនេះ ក្រុមការងារស៊ើបអង្កេត បានចាត់វិធានការព្រហ្មទណ្ឌប្រឆាំងនឹង Yang Shi yun និង ប្តីប្រពន្ធ Chen Sun mei។ ហើយក្នុងដំណើរករណីនេះទាំងមូលបានបង្កកគណនីធនាគារផ្ទាល់ខ្លួនចំនួន ៩១៨ ដែលសរុបជាទឹកប្រាក់ដែលត្រូវបានបង្កកមានចំនួនជាង ១៩លានយ័ន និងរឹបអូសរថយន្ត ចំនួន២៥ គ្រឿង ផ្ទះចំនួន៣០ និង ដីចំនួន២កន្លែង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង