Yearendyearend1140x150
Img 0571

UNថ្កោលទោសចំពោះការវាយប្រហារលើកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
UNថ្កោលទោសចំពោះការវាយប្រហារលើកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិ ប្រភពរូប៖ ស៊ីនហួរ

អាហ្វ្រិកកណ្ដាល៖ អង្គការសហប្រជាជាតិ(UN) កាលពីថ្ងៃទី២ ខែវិច្ឆិកា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារនាពេលថ្មីៗនេះ របស់ឆ្មាំប្រធានាធិបតីនៃសាធារណរដ្ឋអាហ្រ្វិកកណ្តាល លើកងរក្សាសន្តិភាពនៃបេសកកម្មរក្សាស្ថិរភាពចម្រុះរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។

អ្នកនាំពាក្យរងនៃអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Farhan Hack បាននិយាយនៅក្នុងសន្និសីទកាសែតជាទៀងទាត់នៅថ្ងៃនោះថា MINUSCA បានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះការវាយប្រហារ "ដោយចេតនា និងមិនសមហេតុផល" លើកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិ។

យោងតាមលោក Huck ក្រុមមន្ត្រីប៉ូលិសរក្សាសន្តិភាពអេហ្ស៊ីបមួយក្រុម ដែលបានចូលរួមក្នុងការប្ដូរវេណជាទៀងទាត់បានមកដល់ទីក្រុង Bangui រដ្ឋធានីនៃប្រទេសអាហ្វ្រិកកណ្តាលនៅថ្ងៃទី ១ ។ ពួកគេត្រូវបានបាញ់ដោយឆ្មាំប្រធានាធិបតីអាហ្រ្វិកកណ្តាលពេលធ្វើដំណើរទៅកាន់ជំរុំរក្សាសន្តិភាព បណ្តាលឲ្យមនុស្ស១០នាក់រងរបួស ក្នុងនោះ២នាក់របួសធ្ងន់។ ប៉ូលីសរក្សាសន្តិភាពត្រូវបានវាយប្រហារ ដោយមិនបានទទួលការព្រមានអ្វីឡើយ។

លោក Hack បាននិយាយថា បន្ទាប់ពីឧបទ្ទវហេតុនេះ MINUSCA និងរដ្ឋាភិបាលអាហ្រ្វិកកណ្តាលបានចាប់ផ្តើមការសន្ទនាភ្លាមៗ ហើយបានផ្តួចផ្តើមការស៊ើបអង្កេតលើការវាយប្រហារនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង