Yearendyearend1140x150

រូបសំណាកគួនអ៊ីតំលៃ១៧២,៩លានយ័ននៅក្រុងជីងចូវតម្រូវឲ្យវាយចោលធ្វើសារថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រូបសំណាកគួនអ៊ីតំលៃ១៧២,៩លានយ័ននៅក្រុងជីងចូវតម្រូវឲ្យវាយចោលធ្វើសារថ្មី

ចិន៖ នៅទីក្រុង ជីងចូវ(Jing Zhou)ខេត្តហ៊ូ ប៉ី(Hu Bei) ប្រទេសចិន រូបសំណាកគួនអ៊ីដ៏ធំនៃផ្នែក តួ រូបរាងខាងក្រៅ ដែលជាដុំបន្ទះសំរិទ្ធត្រូវ បានរុះចេញកាលពីប៉ុន្មានថ្ងៃមុន ហើយបច្ចុប្បន្ននៅសល់តែគ្រោងដែក និងកាំបិតធំក្នុងដៃរបស់រូបសំណាក គួង កុង។

បើតាមគេហទំព័រព័ត៌មាន “Chinanews.com” បានឪ្យដឹងថា រូបសំណាកនេះ ត្រូវបានគេហៅថា "រូបសំណាកសំរិទ្ធធំជាងគេបំផុតនៅលើពិភពលោក" ។ ការសាងសង់រូបសំណាករួមទាំង ជើងទម្រ ត្រូវ ចំណាយអស់ ១៧២,៩ លានយ័ន។

តំបន់ទេសភាពឧទ្យាន គួនអ៊ី ដែលមានរូបសំណាក គួនអ៊ី ឋិតនៅបានចាប់ផ្ដើមសាងសង់ក្នុងខែកុម្ភៈ ឆ្នាំ ២០១៤។ កន្លែងទេសភាពទេសចរណ៏ គ្របដណ្តប់លើផ្ទៃដី ២២៨ មូ (១៥.២ ហិចតា) ហើយការវិនិយោគគម្រោងមានចំនួន ១.៥០០ លាន យន់។ នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២០ ក្រសួងលំនៅដ្ឋាន បានជូនដំណឹងអំពីបញ្ហារូបសំណាក គួង កុង ដ៏ធំនេះ ត្រូវបានចោទប្រកាន់ថា បំផ្លាញរចនាបថ និងបរិបទប្រវត្តិសាស្រ្តនៃទីក្រុងបុរាណ ហើយក៏បានបញ្ជាឱ្យកែតម្រូវ លុបបំបាត់នៅសំណង់រំលោភបំពានទីតាំងតំណាងសម្គាល់វប្បធម៌ និងគម្រោងសមិទ្ធិផលនយោបាយ។

នៅថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០២០ “គម្រោងផ្លាស់ប្តូរទីតាំងរូបសំណាក គួនអ៊ី” ដែលត្រូវបានអនុម័តដោយការិយាល័យអភិវឌ្ឍន៍ និងកំណែទម្រង់នៃក្រុង ជីងចូវ ត្រូវបានពិនិត្យនិងអនុម័ត។ ការវិនិយោគសរុបនៃគម្រោងនេះ ធ្វើសារឡើងវិញនេះ គឺមានតំលៃ ១៥៥ លានយ័ន។

នៅដើមខែកញ្ញា ឆ្នាំ ២០២១ រូបសំណាក គួង កុង ដ៏ធំនៅក្នុងឧទ្យាន គួង កុង ទីក្រុង ជីងចូវ ខេត្ត ហ៊ូ ប៉ី បានចាប់ផ្តើមការវាយកម្ទេចជាផ្លូវការ។ គេយល់ថា រូបសំណាក គួនអ៊ី ដែលត្រូវបានរុះរើ នឹងត្រូវរៀបចំឡើងវិញ និងដាក់តាំងនៅជាយក្រុង ជីងចូវ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង