Yearendyearend1140x150

អ្នកឆ្លងកូវីដ១៩បន្ទាប់ពីរយៈពេល១០ខែនៅតែមានអង្គទីគ័រក្នុងខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ្នកឆ្លងកូវីដ១៩បន្ទាប់ពីរយៈពេល១០ខែនៅតែមានអង្គទីគ័រក្នុងខ្លួន ប្រភពរូប៖ National Institutes of Health (NIH)

អង់គ្លេស៖ យោងតាមការសិក្សាចុងក្រោយបង្អស់របស់អ្នកវិទ្យាសាស្ត្រអង់គ្លេសបានបង្ហាញថា អ្នកដែលឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីរយៈពេល១០ខែ នៅតែមានអង្គទីគ័រនៅក្នុងខ្លួនដដែល។

អ្នកវិទ្យាសាស្រ្តអង់គ្លេស បានបង្ហាញការសិក្សាថ្មីខាងលើនេះ នៅក្នុងទស្សនាវដ្តី《Nature Microbiology》បានបង្ហាញថា នៅក្នុងការសិក្សាមួយ ពួកគាត់បានសង្កេតមើលស្ថានភាពអង្គទីគ័រនៅក្នុងខ្លួនរបស់អ្នកជំងឺនិងបុគ្គលិកពេទ្យចំនួន៣៨នាក់ នៃមន្ទីរពេទ្យ St. Thomas មុនពេលពួកគេបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ ហើយនៅពេលរលកទី១នៃការផ្ទុះជំងឺកូវីដ១៩ អ្នកទាំងនោះត្រូវបានឆ្លងជំងឺកូវីដ១៩។

ការសិក្សាបានបង្ហាញទៀតថា ទោះបីជាកម្រិតអង្គទីគ័រនៅក្នុងខ្លួនបានធ្លាក់ចុះបន្ទាប់ពីការឆ្លងវីរុសកូវីដ១៩ក៏ដោយ តែលទ្ធផលបង្ហាញថាមនុស្សភាគច្រើនបន្ទាប់ពីឆ្លងជំងឺកូវីដ១៩រយៈពេល១០ខែក្រោយ នៅតែអាចពិនិត្យឃើញមានកម្រិតអង់ទីគ័រនៅក្នុងខ្លួនដដែល។

ក្រុមអ្នកស្រាវជ្រាវ បានពន្យល់ថា អង់ទីគ័រការពារតាមរយៈការរួមគ្នាជាមួយវីរុសកូវីដ១៩ ដើម្បីទប់ស្កាត់វីរុសនេះឆ្លងចូលដល់កោសិកា ដោយហេតុនេះ ហើយអាចជួយប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង