Yearendyearend1140x150
Img 0571

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ណែនាំនិស្សិតខ្មែរនៅរុស្ស៊ីក្នុងវិស័យអាកាសចរស៊ីវិលឱ្យខំរៀន ដើម្បីទទួលបានឱកាសបម្រើការងាររដ្ឋក្រោយរៀនចប់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយតំណាងសមាគមនិស្សិតខ្មែរប្រចាំប្រទេសរុស្ស៊ី និងនិស្សិតទាំង០៤រូប ដែលទើបបានទទួលអាហារូបករណ៍ (រូបភាព៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល)

ភ្នំពេញ៖ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានណែនាំដល់និស្សិតទាំងអស់ឲ្យខិតខំសិក្សា និងក្រេបជញ្ជក់នូវចំណេះវិជ្ជាក្នុងវិស័យអាកាសចរស៊ីវិល ព្រោះបច្ចុប្បន្ននេះក្រសួង និងស្ថាប័នរដ្ឋក៏ត្រូវការអ្នកជំនាញទាំងអស់នោះមកធ្វើការឲ្យរដ្ឋផងដែរក្រោយបញ្ចប់ការសិក្សា។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញសំណេះសំណាល និងផ្តល់អនុសាសន៍ ក៏ដូចជាចែករំលែកបទពិសោធន៍ និងធ្វើការណែនាំដល់តំណាងសមាគមនិស្សិតខ្មែរប្រចាំប្រទេសរុស្ស៊ី និងនិស្សិតទាំង០៤រូប ដែលទើបបានទទួលអាហារូបករណ៍សិក្សារយៈពេល០៥ឆ្នាំ លើមុខវិជ្ជាមេកានិចយន្តហោះ(សំដៅលើតួ និងម៉ាស៊ីនយន្តហោះ)។

នៅក្នុងឱកាសនេះ ឯកឧត្តម បានណែនាំដល់និស្សិតទាំងអស់ ឲ្យខិតខំសិក្សា សង្វាតរៀនសូត្រ និងក្រេបជញ្ជក់នូវចំណេះវិជ្ជាក្នុងវិស័យអាកាសចរស៊ីវិលនេះ ជាពិសេសចាប់ឲ្យបាននូវបច្ចេកវិទ្យាថ្មីៗដែលទើបតែរកឃើញ ក៏ដូចជាការខិតខំ រៀនភាសាអង់គ្លេស ដែលជាភាសាទី២ឲ្យបានស្ទាត់ជំនាញ ដើម្បីអាចយកមកធ្វើការ និងប្រកបអាជីវកម្មក្រោយពីពេលបញ្ចប់ការសិក្សារួច។

ទន្ទឹមនឹងនេះ ឯកឧត្តមបន្តថា នៅពេលបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកមេកានិចយន្តនេះ ដើម្បីធ្វើការជាមួយក្រុមហ៊ុនអាកាសចរ ឬជាមួយរដ្ឋបាន និស្សិតទាំងអស់ត្រូវសិក្សាបន្ថែមយកType Rating។

ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកជាឧទាហរណ៍ថា ប្រសិនបើគាត់ធ្វើការជាមួយក្រុមហ៊ុនដែលប្រើប្រាស់យន្តហោះ Boeing គាត់ត្រូវរៀនយក Type Rating របស់Boeing។ ដោយបច្ចុប្បន្ននេះក្រសួង និងស្ថាប័នរដ្ឋនៅកម្ពុជាក៏ត្រូវការអ្នកជំនាញទាំងអស់នោះមកធ្វើការឲ្យរដ្ឋផងដែរ ព្រមទាំងបង្កលក្ខណៈងាយស្រួលឲ្យគាត់ឆ្លៀតពេលធ្វើការនៅក្រុមហ៊ុនអាកាសចរនានា តាមលទ្ធភាពដែលអាចធ្វើបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង