Yearendyearend1140x150

ប្រជាជនចិនបានសម្របខ្លួនជាមួយនឹង​"ជីវភាពរស់នៅបែប​អនឡាញ​"​

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ នាពេលថ្មីៗនេះ ប្រព័ន្ធសារព័ត៌មានរុស្ស៊ី បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះព័ត៌មានដែលទាក់ទងនឹងទិន្នន័យសេដ្ឋកិច្ចក្នុងត្រីមាសទី ១ របស់ប្រទេសចិនហើយបានធ្វើការវិភាគលើមូលហេតុនៃសេដ្ឋកិច្ចរបស់ប្រទេសចិនដែលអាចចេញផុតពីភាពលំបាក។

ការអត្ថាធិប្បាយបានលើកឡើងថា ការរីករាលដាលនៃជំងឺកូវីដ ១៩ គឺជាវិបត្តិសាធារណៈដ៏ធំបំផុតដែលពិភពលោកកំពុងប្រឈមមុខចាប់តាំងពីផ្ទុះសង្គ្រាមលោកលើកទី ២ មក។ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់មនុស្សរាប់ម៉ឺននាក់ សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានផ្អាកអស់រយៈពេលពីរខែដែលបណ្តាលឱ្យមានការខាតបង់ដ៏ធំធេង ប៉ុន្តែការបង់តម្លៃបែបនេះអាចជួយសង្រ្គោះអាយុជីវិតរបស់មនុស្សយ៉ាងច្រើន គឺមានតម្លៃណាស់។

លទ្ធផលនឹកស្មានមិនដល់ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺនេះ គឺថា ប្រជាជនចិនបានសម្របខ្លួនជាមួយនឹង"ជីវភាពរស់នៅបែបអនឡាញ"។ឧទាហរណ៍ បរិមាណលក់រាយតាមអនឡាញរបស់ប្រទេសចិនបានកើនឡើងយ៉ាងច្បាស់លាស់។នៅក្នុងត្រីមាសទីមួយ ការលក់រាយតាមអនឡាញបានកើនឡើងដល់ ២៦០ ប៊ីលានដុល្លារអាមេរិក។សេដ្ឋកិច្ចឌីជីថលបានក្លាយជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន។"ហេដ្ឋារចនាសម្ព័ន្ធអនឡាញ"នឹងក្លាយជាទិសដៅសំខាន់នៃការវិនិយោគរបស់ចិន។បន្ទាប់ពីការរាតត្បាតនៃជំងឺឆ្លងនេះ ចរន្តថ្មីនៃឌីជីថលនឹងត្រូវបានបង្កើតឡើងនៅទូទាំងពិភពលោក។យោងតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជា ចិន។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អនឡាញ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង