Yearendyearend1140x150

ចំនួនអ្នកស្លាប់សរុបជាសកលដោយកូវីដ១៩លើសពី ៥ លាននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ចំនួនអ្នកស្លាប់សរុបជាសកលដោយកូវីដ១៩លើសពី ៥ លាននាក់ ប្រភពរូប៖ ស៊ីនហួរ

អាមេរិក៖ យោងទៅតាមស្ថិតិចុងក្រោយនៃការរីករាលដាលនៃកូវីដ១៩ ដែលចេញផ្សាយដោយសាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិកនៅថ្ងៃទី ១ ខែវិច្ឆិកា នេះ គិតត្រឹមម៉ោង ៣ និង ២១នាទី EST ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ នៅទូទាំងពិភពលោកបានកើនឡើងលើសពី ៥ លាននាក់ ឡើងដល់ ៥,០០០,៤២៥ ករណី ហើយចំនួនសរុបនៃករណីឆ្លងកូវីដ១៩ថ ត្រូវបានបញ្ជាក់ទូទាំងពិភពលោកបានកើនឡើងដល់ ២៤៦,៧២១, ៩២៩ ករណី។

យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ចំនួនអ្នកស្លាប់ទូទាំងពិភពលោកបានកើនឡើងដល់ ១ លាននាក់នៅថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២០ ដល់ ២ លាននាក់នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ និងដល់ ៣ លាននាក់នៅថ្ងៃទី ១៧ ខែមេសា និង កើនឡើងដល់ ៤ លាននាក់នៅថ្ងៃទី ៧ ខែ តុលា។

ទិន្នន័យក៏បង្ហាញផងដែរថា សហរដ្ឋអាមេរិក គឺជាប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត នៃករណីដែលបានបញ្ជាក់ ៤៥, ៩៧០,៨៨១ ករណី និងការស្លាប់កើនឡើងនៅលើពិភពលោក ឈានដល់ ៧៤៥,៨៣៦ ករណី។

ប្រទេសដែលមានករណីឆ្លងច្រើនជាងគេរួមមាន អាមេរិក ឥណ្ឌា ប្រេស៊ីល ចក្រភពអង់គ្លេស រុស្ស៊ី តួរគី និងបារាំង។ ហើយប្រទេសដែលមានអ្នកស្លាប់កើនឡើងច្រើនរួមមាន ប្រេស៊ីល ឥណ្ឌា ម៉ិកស៊ិក រុស្ស៊ី និងប៉េរូ ។

ទិន្នន័យទាំងនេះ បានមកពីទិន្នន័យជាក់ស្តែងនៃប្រទេស និងតំបន់ផ្សេងៗ ដែលចងក្រងដោយគម្រោងស្រាវជ្រាវមេរោគថ្មី នៃសាកលវិទ្យាល័យ Johns Hopkins៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង