Yearendyearend1140x150

សម្តេច ហ៊ុន សែន មានមោទនភាពក្រោយឃើញកុមារក្រីក្រម្នាក់ការពារកូវីដត្រឹមត្រូវ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្រេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២ វិច្ឆិកានេះ បានបង្ហោះរូបកុមារាក្រីក្រីម្នាក់អមជាមួយសារបង្ហាញពីមោទនភាពចំពោះកុមារានោះ ដោយសារតែទទួលការចាក់វ៉ាក់សាំង និង ចូលរួមគោរពតាមវិធានការសុខាភិបាលបានត្រឹមត្រូវ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃនេះ សម្រេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា "ខ្ញុំពិតជាមានមោទនភាពចំពោះចៅៗដែលចង់រៀនសូត្រ។ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំបានចាក់វ៉ាក់សាំងរួចហើយនិងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ។"

បើតាមសម្តេច ហ៊ុន សែន បើទោះកុមារារូបនេះ មិនមានស្បែកជើងពាក់តែសម្តេចជឿថាកុមារារូបនេះច្បាស់ជាលាងដៃនិងរក្សាអនាម័យបានល្អ។សម្តេច បានជូនពរកុមារនៅទូទាំងប្រទេស ប្រកបដោយសេចក្តីសុខសេចក្តីចំរើននិងរៀនសូត្របានល្អ.

គួរបញ្ជាក់ថា យោងតាមបណ្តាញសង្គម បានឱ្យដឹងថា កុមារារូបនេះ មានឈ្មោះ គង់ សីហា អាយុ៧ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាជ័យ និងរស់នៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង