Cct850x100 1
1800px x h300px kh

វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជាង ៥ពាន់នាក់បន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជាង ៥ពាន់នាក់បន្ថែម ប្រភពរូប៖ VN Express International

វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃកូវីដ១៩ ក្នុងស្រុកចំនួន ៥,៥១៩ ករណី កាលពីថ្ងៃទី២៩ ខែតុលា។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងទីក្រុងចំនួន ៥០ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ៩១៦,២៨៧ ករណី។

ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញ មានករណីឆ្លងចំនួន ១,០៤១ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ៦៨៨ ករណី និងទីក្រុង ដុងណៃ ចំនួន ៦៧២ ករណី។

ខណៈចំនួនអ្នកស្លាប់ថ្មី ៥៣ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ២២,០៨៣ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។

ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៥៧ លាននាក់ និងមនុស្សប្រហែល ២៤.៣ លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕ 

Khcct banner

អត្ថបទទាក់ទង