Cct850x100 1
1800px x h300px kh

សាលារដ្ឋនិងឯកជនគ្រប់កម្រិតនៅទូទាំងប្រទេសបើកដំណើរការឡើងវិញនៅថ្ងៃនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សាលារដ្ឋនិងឯកជនគ្រប់កម្រិតនៅទូទាំងប្រទេសបានបើកដំណើរការឡើងវិញហើយនៅថ្ងៃទី១ខែវិច្ឆិកានេះ។ ការបើកដំណើរការសាលារៀនសាកល្បងកន្លងមក ចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រសួងអប់រំ ពង្រីកវិសាលភាពបើកដំណើរការបង្រៀន និងរៀនតាមបណ្ដុំ។ នេះបើតាមការលើកឡើងរបស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

លោក រស់ សុវាចា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា យោងលើលទ្ធផលអាចទទួលយកបាននៃការបើកដំណើរការសាលារៀនសាកល្បងកន្លងមក ចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រសួងអប់រំ ពង្រីកវិសាលភាពបើកដំណើរការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ។

លោក រស់ សុវាចា បានបញ្ជាក់ថា ការពង្រីកវិសាលភាពនេះត្រូវ អាស្រ័យលើស្ថានភាពជំងឺកូវីដ-១៩ចំនួន២គឺ ភូមិសាស្រ្តដែលអាចគ្រប់គ្រងជំងឺកូវីដ-១៩បាន និងភូមិសាស្រ្តដែលមានហានិភ័យមធ្យមនិងខ្ពស់ ដូចមានចែងក្នុងលិខិតលេខ ៦០ ចុះថ្ងៃទី ២១ តុលា ២០២១ ដោយបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារបស់ក្រសួងអប់រំ យុវជន និងកីឡាចុះថ្ងៃទី ០៤ សីហា ២០២០ ស្របតាមវិធានការសុខាភិបាល។ ការរៀន និងបង្រៀនត្រូវបន្តអនុវត្តតាមបែបចម្រុះ គឺរៀនក្នុងថ្នាក់ផង រៀនតាមអនឡាញផង ស្វ័យសិក្សាផង អមដោយសន្លឹកកិច្ចការជំនួយ ដោយកំណត់សិស្សពី ១៥ ទៅ ២០ នាក់ក្នុងមួយថ្នាក់ និងរៀនឆ្លាស់វេនគ្នា៕

Khcct banner

អត្ថបទទាក់ទង