Yearendyearend1140x150
Img 0571

កម្ពុជាចាយលុយអស់ជាង២០០០លានដុល្លារក្នុងការប្រឆាំងកូវីដរយៈពេលជិត២ឆ្នាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១ វិច្ឆិកានេះ បានប្រកាសបើកសង្គម សេដ្ឋកិច្ចកម្ពុជាឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីការអាក់ខានដោយសារការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប្រមាណជិត ០២ឆ្នាំ កន្លងមកនេះ។ជិត២ឆ្នាំមកដល់រាជរដ្ឋាភិបាលចាយលុយអស់ជាង២ពាន់លានដុល្លារក្នុងការគ្រប់គ្រងកូវីដ-១៩។

ថ្លែងក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១សម្រាប់ក្រុមអាយុចាប់ពី៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ៥ឆ្នាំ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា រយៈពេលជិត២ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយលុយអស់២៣០០លានដុល្លារ ក្នុងការគ្រប់គ្រងកូវីដ-១៩។

បើតាមសម្តេច ហ៊ុន សែន ថវិកាទាំងអស់នោះ រាជរដ្ឋាភិបាល បានចំណាយដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្រីក្រដែលឆ្លងកូវីដ និងជួយសម្រួលដល់ក្រុមគ្រូពេទ្យ និងការចំណាយនានា។

គួរបញ្ជាក់ថា រដ្ឋាភិបាលបានប្រកាសបើកសង្គម សេដ្ឋកិច្ចកម្ពុជាឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីការអាក់ខានដោយសារការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប្រមាណជិត ០២ឆ្នាំ។ការប្រកាសបើកឡើងវិញនូវប្រក្រតីភាពថ្មីនេះ ជាការឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់កម្ពុជា ដោយប្រកែកមិនបាន ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ តាមរយៈការដាក់ចេញនូវយន្តការប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង