Yearendyearend1140x150

ឆមាសទី១ឆ្នាំ២០២០រោងចក្រចំនួន៧៧បានស្នើសុំបង្កើត ខណៈរោងចក្រ៦បិទទ្វា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក ហេង សុខគង់ អ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ៖ លោក ហេង សុខគង់ អ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា មានរោងចក្រថ្មីចំនួន ៧៧ បានស្នើសុំបង្កើតឡើងនៅកម្ពុជា។

លោក ហេង សុខគង់ មានប្រសាសន៍ថា ទោះបីជាមានរោងចក្រចំនួន៦បានបិទ៦ទ្វារ ប៉ុន្តែមានរោងចក្រថ្មីចំនួន ៧៧ បានស្នើសុំបង្កើតឡើង ខណៈកម្ពុជាក៏ដូចជាពិភពលោកកំពុងប្រឈមជាមួយបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩។

លោក ហេង សុខគង់ បានបញ្ជាក់ថា ចិនជាប្រទេសទីមួយនៅលើពិភពលោក ដែលបានផ្ដល់វត្ថុធាតុដើមដល់កម្ពុជា ទោះបីជាមិនគ្រប់គ្រាន់មែន តែជាជំហានបន្តបន្ទាប់ ដែលធានាបាននូវនិរន្តភាព ក្នុងដំណើរផលិតកម្មនៅកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: រោងចក្រ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង