Yearendyearend1140x150
Img 0571

ប្រទេសចិនចាត់វិធានការ ដើម្បីគាំទ្រសហគ្រាសក្នុងការផលិតឡើងវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
គួន សំបូរ
/
កាលពីថ្ងៃទី៧ខែកុម្ភៈ ក្រុមហ៊ុនអង្ករដែលមានទីតាំងនៅខេត្ ហ៊ូណានបានចាប់ផ្តើមធ្វើការ។រូបពី Xinhua

ចិន៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានចាត់វិធានការដើម្បីជួយសហគ្រាសនានាឱ្យបន្តដំណើរការផលិតកម្មឡើងវិញ បន្ទាប់ពីឈប់សម្រាកពិធីបុណ្យរដូវផ្ការីក (បុណ្យចូលឆ្នាំចិន) និង ចំពេលការប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណា។

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន នៅថ្ងៃទី៣ខែកុម្ភៈ បានបើកកិច្ចប្រជុំមួយក្នុងន័យជំរុញដល់សហគ្រាសផលិតកម្មនៅប្រទេសចិនចាប់ដំណើរការផលិតកម្ម និងបន្តផលិតកម្មឡើងវិញ។រដ្ឋាភិបាលចិនក៏បានបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុធានានៅការបង្កើនបរិមាណផលិត ការប្រើប្រាស់ឱ្យបានត្រឹមត្រូវនៅគោលនយោបាយគាំទ្រជំនួយសហគ្រាសឱ្យមានស្ថេរភាព ដំណើរការគម្រោងវិនិយោគថ្មីៗឱ្យបានលឿន និង ជំរុញគម្រោងកំពុងសាងសង់ជាដើម។

បន្ទាប់ប្រកាសដាក់ចេញពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន សហគ្រាសធុនតូច និងមធ្យមមួយចំនួនមានការអភិវឌ្ឍល្អក្នុងនោះ មានទីក្រុងប៉េកាំង ស៊ាងហៃ ក្វាងចូវ និងកន្លែងផ្សេងៗទៀតកំពុងផ្តោតសំខាន់លើបញ្ហានេះដោយឆ្លងកាត់ពន្យារពេលការទូទាត់របបសន្តិសុខសង្គម ចាប់ផ្តើមប្រាក់កម្ចីតាមអ៊ិនធរណេត អនុវត្តគោលនយោបាយថ្លៃបណ្តុះបណ្តាលប្រាក់ឧបត្ថម្ភល និង គោលនយោបាយជំនួយផ្សេងទៀត ដើម្បីបន្ធូរបន្ថយសម្ពាធលើមូលនិធិសាជីវកម្ម។

ចំពោះថ្នាក់គ្រប់គ្រងសហគ្រាសធុនតូច និងមធ្យមនៅហ៊ូប៉ី ហ្សេជាំង ក្វាងទុង ហឺណាន ហ៊ូណាន អានហួ ឆុងឈីង ជៀងស៊ី ទីក្រុងស៊ាងហៃនិងខេត្តដទៃទៀត (ទីក្រុង) កំពុងពង្រឹងការអនុវត្ត និងសេវាកម្មគោលនយោបាយឡើងវិញ។អាជ្ញាធរចិនក៏លើកទឹកចិត្តដល់ស្ថាប័នបាហិរញ្ញវត្ថុក្នុងស្រុក ដើម្បីផ្តល់ការគាំទ្របន្ថែមទៀតលើមូលដ្ឋាននៃការបញ្ចុះតម្លៃលើប្រាក់កម្ចីរបស់ធនាគារកណ្តាលផងដែរ។

ក្រៅពីនេះអាជ្ញាធរចិននៅតំបន់មួយចំនួន បានបង្កើនការគាំទ្រផ្នែកសារពើពន្ធ និង ពន្ធសម្រាប់សហគ្រាសកាត់បន្ថយ និងលើកលែងការជួលផ្ទះសហគ្រាស ផ្តល់ពន្ធអនុគ្រោះដល់សហគ្រាស និងបុគ្គលពាក់ព័ន្ធលើកលែងអាជីវកម្មផ្ទាល់ខ្លួនពីបន្ទុកពន្ធ និងបញ្ចុះអត្រាធានារ៉ាប់រងសុខភាពសម្រាប់និយោជិក។

សូមបញ្ជាក់ថា តាមគម្រោងការឈប់សម្រាកបន្ថែមរបស់ក្រុមប្រឹក្សារដ្ឋរហូតដល់ថ្ងៃទី ២ ខែកុម្ភៈហើយខេត្ត និងទីក្រុងមួយចំនួនបានពន្យាពេលដល់ថ្ងៃទី ៩ ខែកុម្ភៈដោយសារការផ្ទុះមេរោគកូរ៉ូណាទីក្រុង អ៊ូហាន។ការផ្អាក់ដំណើរសង្វាក់ផលិតកម្មនៅចិន បានបង្កឱ្យប្រទេសមួយចំនួនរួមទាំងកម្ពុជាផង ប៉ះពាល់ដោយសារតែខ្វះតម្រូវការ«វត្ថុធាតុដើម» ហើយរោងចក្រមួយចំនួននៅកម្ពុជា កំពុងពិចារណា សុំព្យួរកិច្ចសន្យាការងារមួយរយៈ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង