Yearendyearend1140x150

លោក ចុង ណានសានព្យាករណ៍ថាជំងឺកូវីដ១៩នៅចិននឹងត្រូវគ្រប់គ្រងបានក្នុងពេលមួយខែ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ចុង ណានសានព្យាករណ៍ថាជំងឺកូវីដ១៩នៅចិននឹងត្រូវគ្រប់គ្រងបានក្នុងពេលមួយខែ ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ លោក ចុង ណានសាន (Zhong Nanshan) ប្រធានវិទ្យាស្ថានវិស្វកម្មចិនបាននិយាយនៅថ្ងៃសៅរ៍ថា លោកជឿថា ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសចិន អាចត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពក្នុងរយៈពេលតិចជាងមួយខែ។

ប្រទេសចិនកាលពីម្សិលមិញ បានរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ១៩ ដោយបានបញ្ជាក់ថា ករណីឆ្លងថ្មីមានចំនួន ៧៨ ដែលក្នុងនោះ ៥៩ គឺជាករណីក្នុងស្រុក បើប្រៀបធៀបកាលពីថ្ងៃមុន មានការកើនឡើង ៤៨ ករណី ហើយតួលេខនេះក៏ជាចំនួននៃការឆ្លងថ្មីច្រើនបំផុតនៅក្នុងប្រទេសចាប់តាំងពីថ្ងៃទី16 ខែមុន។

លោក ចុង ណានសាន បាននិយាយនៅក្នុងសន្និសិទសុខុមាលភាពសាធារណៈរបស់គ្រូពេទ្យចិនលើកទី ៣ ថា បច្ចុប្បន្ន កូវីដ១៩កំពុងស្ថិតក្នុងដំណាក់កាលសកម្ម។ ទោះបីជាការរីករាលដាលទ្រុងទ្រាយតូច និងករណីមួយៗ បានកើតឡើងនៅក្នុងតំបន់មួយចំនួននៃប្រទេសចិនក៏ដោយ ប៉ុន្តែត្រូវបានជឿជាក់ថាក្នុងរយៈពេលតិចជាងមួយខែ ជំងឺនេះនឹងត្រូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

លោកបានមានប្រសាសន៍ថា ទោះបីជាកូវីដ១៩ មិនអាចដោះស្រាយបានទាំងស្រុងក្នុងរយៈពេលដ៏ខ្លីក៏ដោយ ប៉ុន្តែប្រទេសចិនអំពាវនាវឱ្យប្រទេសផ្សេងទៀតនៅជុំវិញពិភពលោកយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ចំពោះការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ និងអនុវត្តការងារចាក់វ៉ាក់សាំងនៅក្នុងតំបន់អោយសកម្ម។

លោក Zhong Nanshan ព្យាករណ៍ថា នៅចុងឆ្នាំនេះ ប្រជាជនចិននឹងអាចចាក់វ៉ាក់សាំងបានជាង ៨០%៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង