Yearendyearend1140x150

កម្ពុជានាំចេញកសិផលជាង៦លានតោនទៅ៦៨ប្រទេស រយៈពេល១០ខែឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ភ្នំពេញ៖ កម្ពុជានាំចេញកសិផលបានចំនួន ៦ ៣៦៤ ៦០៧ លានតោនទៅកាន់ទីផ្សារ៦៨ប្រទេស ក្នុងរយៈពេល១០ខែឆ្នាំ ២០២១នេះ។ ការនាំចេញនេះបានកើនឡើងរហូតដល់ ៨៧,៥៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។

បើតាមឯកឧត្តម វេង សាខុន បានឲ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ កម្ពុជានាំចេញកសិផលបានចំនួន ៦ ៣៦៤ ៦០៧តោន ទៅកាន់៦៨ប្រទេស។ កសិផលសរុបដែលនាំចេញ គឺមានតម្លៃប្រមាណ៤ពាន់លានដុល្លារអាម៉េរិក។ ក្នុងចំណោមចំណូលជាង៤ពាន់លានដុល្លារនេះ គឺមាន ៣៩២ ៩៨៤ ៣២៦ដុល្លារ បានពីការនាំចេញអង្ករ, ៤៦៥ ៤៩៨ ២៥០ដុល្លារ បានពីការនាំចេញស្រូវ។ ចំណែកទឹកប្រាក់ ៣៧៩ ៣៨៧ ៩០៩ដុល្លារទៀតបានពីការនាំចេញកៅស៊ូ ខណៈការនាំចេញកសិផលផ្សេងៗមានជាង២៨០០លានដុល្លារ។

សូមជម្រាបថា កម្ពុជាបាននាំចេញកសិផលទៅកាន់ប្រទេសគោលដៅរួមមាន វៀតណាម, ថៃ, ចិន, សហភាពអឺរ៉ុប(២២ប្រទេស), តំបន់អាស៊ាន(៧ប្រទេស), អ៊ីតាលី, ហូឡង់, ឥណ្ឌា, ជប៉ុន សាធារណរដ្ឋកូរ៉េ, អារ៉ាប់, បង់ក្លាដែស, ស្វីស និងប្រទេសតូហ្គោជា។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង