Yearendyearend1140x150

សម្តេច ហ៊ុន សែន៖"ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលកាន់ញញួរប្រធានអាស៊ានរហូត៣ដង"

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ៖ក្រោយពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ ចាប់ពីថ្ងៃទី២៨ ខែតុលា នេះតទៅ កម្ពុជានឹងក្លាយជាប្រធាន​ប្តូរវេនអាស៊ាន បន្តពីប្រទេសប្រ៊ុយណេដារ៉ូសាឡាម។ នេះជាលើកទី៣ហើយ ដែលកម្ពុជាបានធ្វើជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។ក្រោយទទួលបានជាប្រធានអាស៊ាន សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលកាន់ញញួរប្រធានអាស៊ានរហូត៣ដង។

កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែលប្រទេស​ព្រុយណេ​ធ្វើជា​ម្ចាស់ផ្ទះ​ បានចាប់ផ្តើម​ហើយនៅព្រឹក​ថ្ងៃអង្គារ ​ទី២៦ ខែតុលា​នេះតាមរយៈ​ប្រព័ន្ធ​អនឡាញ ហើយនៅថ្ងៃទី ២៨ តុលានេះ ​កិច្ចប្រជុំកំពូលអាស៊ាននេះ បានបិទបញ្ចប់ជាស្ថាពរ។ក្រោយកិច្ចប្រជុំកម្ពុជានឹងក្លាយជាប្រធាន​ប្តូរវេនអាស៊ាន បន្តពីប្រទេសប្រ៊ុយណេដារ៉ូសាឡាម។

ក្រោយក្លាយជាប្រធានអាស៊ានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលកាន់ញញួរប្រធានអាស៊ានរហូត៣ដង។សម្តេច ហ៊ុន សែន៖ «ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលបានកាន់ញញួរប្រធានអាស៊ានរហូត៣ដង ដែលខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបានគាំទ្រដល់រូបខ្ញុំក្នុងការដឹកនាំកម្ពុជាដែលធ្វើឱ្យខ្ញុំមានលទ្ធភាពចូលរួមក្នុងកិច្ចការតំបន់និងអន្តរជាតិតាមរយៈអាស៊ាន»។

គួរបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលកម្ពុជាបានធ្វើជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។ក្នុងដំណើរជាង ២២ ឆ្នាំ ជាមួយអាស៊ាននេះ កម្ពុជាបានឆ្លងកាត់ និងកសាងសមិទ្ធផលសំខាន់ៗជាច្រើនជាមួយអាស៊ាន ជាពិសេសដំណើរការកសាងសហគមន៍ ជោគវាសនារួម ដែលកំពុងបោះជំហានទៅមុខរបស់អាស៊ាន។

ការទទួលបានភាពជាប្រធាននេះ អ្នកជំនាញមួយចំនួនសម្តែងការសាទរដោយថា មិនត្រឹមតែជាមោទកភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាព និងតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងតួនាទីដឹកនាំអង្គការតំបន់ដ៏សំខាន់មួយនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង