Yearendyearend1140x150

តាលីបង់អំពាវនាវអន្តរជាតិជួយជំរុញឱ្យអាមេរិកមិនបង្កកទ្រព្យសម្បត្តិអាហ្វហ្គានីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
តាលីបង់អំពាវនាវអន្តរជាតិជួយជំរុញឱ្យអាមេរិកមិនបង្កកទ្រព្យសម្បត្តិអាហ្វហ្គានីស្ថាន ប្រភពរូប៖ ស៊ីនហួរ

តាលីបង់៖ រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសនៃរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថានលោក អាមែរ ខាន់ ម៉ាត់តាគី (Amir Khan Muttaqi) បានចេញសេចក្តីអំពាវនាវមួយនៅទីក្រុងដូហា រដ្ឋធានីនៃប្រទេសកាតា នៅថ្ងៃទី២៧ ខែតុលា ដោយសង្ឃឹមថា សហគមន៍អន្តរជាតិនឹងជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីមិនបង្កកទ្រព្យសម្បត្តិអាហ្វហ្គានីស្ថាន។

អ្នកនាំពាក្យក្រសួងការបរទេសនៃរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថានបាននិយាយនៅលើបណ្តាញសង្គមថា លោក ម៉ាត់តាគី បានជួបជាមួយបេសកជនពិសេស និងឯកអគ្គរដ្ឋទូតចំនួន ១៤ ប្រចាំប្រទេសអាហ្វហ្គានីស្ថានមកពីប្រទេសផ្សេងៗ នៅទីក្រុងដូហានៅយប់នោះ។

ក្នុងជំនួបនោះ លោក ម៉ាត់តាគី បានណែនាំយ៉ាងលម្អិតអំពីទំនាក់ទំនងរវាងរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថាន និងសហគមន៍អន្តរជាតិ ស្ថានភាពសន្តិសុខអាហ្វហ្គានីស្ថាន ស្ថានភាពសេដ្ឋកិច្ច និងការដាក់ទណ្ឌកម្មនាពេលបច្ចុប្បន្ន។ លោកបន្តថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី គឺជារដ្ឋាភិបាលដែលមានទំនួលខុសត្រូវ ហើយសហគមន៍អន្តរជាតិគួរតែជំរុញឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មប្រឆាំងនឹងទ្រព្យសម្បត្តិរបស់ប្រជាជនអាហ្វហ្គានីស្ថាន។

យោងតាមលោក Ajmal Ahmadi អតីតទេសាភិបាលនៃធនាគារកណ្តាលនៃប្រទេសអាហ្វហ្គានីស្ថាន ដែលបានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន បានលាតត្រដាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ថា ធនាគារកណ្តាលអាហ្វហ្គានីស្ថានមានទុនបម្រុងរូបិយប័ណ្ណបរទេសប្រមាណ ៩ ពាន់លានដុល្លារ ដែលក្នុងនោះមានប្រមាណ ៧ ពាន់លានដុល្លារអាមេរិកត្រូវបានរក្សាទុកនៅក្នុងធនាគារអាមេរិក។ មន្ត្រីរដ្ឋាភិបាលអាមេរិកម្នាក់ធ្លាប់បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនផ្ទេរទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន នៅក្នុងទឹកដីរបស់ខ្លួនទៅឱ្យក្រុមតាលីបង់អាហ្វហ្គានីស្ថាននោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង