Cct850x100 1

រដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក បើកកិច្ចប្រជុំស្តីពីកូវីដ១៩នៅថ្ងៃ២៣មេសាតាម videoconference

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិកបានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ (Videoconference) 

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិកបានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ (Videoconference) ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។

យោងតាមក្រសួងការបទេស នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការបរទេស ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ (Videoconference) ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នៅទីស្តីការក្រសួងផ្ទាល់។

កិច្ចប្រជុំនេះផងដែរ គឺជាការស្នើឡើងដោយរដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក លោក (Michael R. Pompeo) ដោយផ្តោតសំខាន់លើភ្នាក់ងារកម្រិតខ្ពស់អាស៊ាន អាមេរិក ក្នុងកិច្ចពង្រឹងសហប្រតិបត្តិការ លើប្រព័ន្ធសុខាភិបាល ការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ និងការផ្លាស់ប្តូរដៃគូសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន និងអាមេរិក៕


ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង