Yearendyearend1140x150

យុវជន១៦នាក់ ផលិតកុនទាក់ទងការចំណាកស្រុកទៅប្រទេសថៃ

យុវជន
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
យុវជន១៦នាក់ មកពីខេត្តកំពង់ចាម និងសៀមរាប ចូលរៀនវគ្គបណ្ដុះបណ្ដាលផលិតកុនតាមអនឡាញ ដើម្បីផលិតកុនស្ដីពីគម្រោង សិទ្ធការងារ ។ 

ភ្នំពេញ៖យុវជន ចំនួន១៦នាក់ ជាយុវជនស្មគ្រចិត្ត និងជាបុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាលមកពីខេត្តកំពង់ចាម និងសៀមរាប ធ្វើការសម្របសម្រលដល់ពលរដ្ឋរងផលប៉ះពាល់ពីការធ្វើការចំណាកស្រុកទៅកាន់ប្រទេសថៃ បានចូលរៀនវគ្គបណ្ដុះបណ្ដាលផលិតកុន ក្រោមគម្រោងសិទ្ធការងារ ក្នុងប្រធានបទ«សុវត្ថិភាពទាំងអស់គ្នាដើម្បីពលករចំណាកស្រុក»ដើម្បីធ្វើការលើកម្ពស់ និងការពារសិទ្ធិការងាររបស់ ពលករចំណាកស្រុកកម្ពុជាដែលមានជំនាញទាប និងគ្មានជំនាញ។

បើតាមអ្នកនាង Lavinia Viglietti ជាប្រធានគ្រប់គ្រងគម្រោងសិទ្ធិការងារ បានឱ្យដឹងថា គម្រោងនេះបានសហការជាមួយអង្គការភាពយន្ត ឈូករត្ន័ ដោយធ្វើការលើកម្ពស់ និងការពារសិទ្ធិការងាររបស់ ពលករចំណាកស្រុកកម្ពុជាដែលមានជំនាញទាប និងគ្មានជំនាញ។

ប្រធានគម្រោងរូបនេះបន្តទៀតថា អ្វីដែលសំខាន់របស់យុទ្ធនាការនេះ គឺដើម្បីពង្រឹងនូវការផ្សព្វផ្សាយក៏ដូចជាការទទួលបាននូវព័ត៌មានសិទ្ធិការងារ ក៏ដូចជាការរំលោភបំពានផ្សេងៗដើម្បីរួមចំណែកការទទួលភាពវិជ្ជមាន។

ចំណែកលោក ស៊ុំ ស៊ីថែន ប្រធានអង្គការភាពយន្តឈូករ័ត្ន និងជាប្រធានមហោស្រពចតុមុខ បានលើកឡើងថា រូបលោកសប្បាយចិត្តដែលបានទទួលគម្រោងនេះក្នុងការអនុវត្តន៍គម្រោងនេះផ្តោតទៅលើការ ផ្សព្វផ្សាយជាភាពយន្ត ប៉ុន្តែលោកមិនចោលសកម្មភាព បណ្ដុះបណ្តាលទៅកាន់យុវជន ព្រោះលោកជឿថាភាពយន្តគឺជាអាវុធដ៏មានអំណាច។

ដោយឡែក កញ្ញា សុខ ស្រីនាង សិក្ខាកាមនៃកម្មវិធី Online Film Camp ក៏បានឱ្យដឹងដែរថា រូបខ្លួន បានរៀនសូត្រច្រើនពីការចំណាកស្រុកព្រោះពីមុនមកមិនធ្លាប់ដឹងថាការទៅចំណាកស្រុកវាមានផលលំបាកនិងប្រទះបញ្ហាអ្វីខ្លះទេ។

សូមជម្រាបជូនថា ភាពយន្តឯកសារចំនួន ៤ ដែលផលិតចេញពីសិក្ខាកាមនៃវគ្គបណ្តុះបណ្តាល Online FilmCamp ក្រោមគម្រោងសិទ្ធការងារ សម្តៅដល់ការចងក្រងយុទ្ធការពហុផ្សព្វផ្សាយ ដែលគាំទ្រថវិកាដោយ សហភាពអឺរ៉ុប តាមរយៈអង្គការ WeWorld-GVC ចូលរួមសហការដោយអង្គការ LSCW រៀបចំឡើងដោយអង្គការភាពយន្ត ឈូករត័្ន (SFO)។ 

ក្រុមដែលឈ្នះការប្រកួតវីដេអូខ្លី ក្រោមប្រធានបទ«សុវត្ថិភាពទាំងអស់គ្នាដើម្បីពលករចំណាកស្រុក»។




ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង